សាមគ្គីភាពនិងស្ថិរភាពជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញវិបុលភាពនិងវឌ្ឍនភាពរបស់តំបន់ស៊ីនជាំង

2019-12-10 17:34:13 |ប្រភព:CRI

នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​បណ្តាញ​ទូរទស្សន៍សកល​​ចិន ហៅកាត់ CGTN របស់​​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចាក់​ផ្សាយ​ភាពយន្ត​ឯកសារជា​​ភាសា​អង់គ្លេសចំនួន​​ពីរ​រឿង​ដែល​ពាក់​ព័ន្ធ​នឹង​តំបន់​ស៊ីន ជាំង នាំ​​ឱ្យ​មជ្ឈដ្ឋាន​ប្រទេសលោក​ខាង​លិច​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ភាពយន្ត​ឯកសារទាំង​​ពីរ​រឿង​នេះ​បាន​លាត​ត្រដាងដោយ​សត្យានុម័ត​នូវ​ព្រឹតិ្តការណ៍ដ៏​រន្ធត់​​ជា​ច្រើន​ដែល​បង្ក​ឡើង​ដោយពួក​​​ភេរវជន ដែល​​បង្ហាញ​ឱ្យ​ឃើញ​នូវ​​ហេតុផល​​យ៉ាង​ជ្រាល​ជ្រៅ​មួយ ពោល​គឺ​ផល​ប្រយោជន៍​ជាតិ​ធំ​បំផុត​គឺ​ប្រទេស​ជាតិ​មាន​អភិបាលកិច្ចល្អ ផល​ប៉ះពាល់​ធំ​បំផុត​គឺ​ការ​កើត​មាន​ភាព​ចលាចល បទ​ពិសោធ​និង​មេរៀនទាំង​ល្អ​និង​មិន​ល្អ​បាន​បញ្ជាក់​យ៉ាង​ពេញលេញ​ថា មាន​តែ​សាមគ្គីភាព​និង​ស្ថិរភាព​ទើបអាច​នាំ​មក​នូវ​​ផល​វិជ្ជាមាននិង​សុភមង្គល​​ដល់​​តំបន់​ ស៊ីន​ជាំង ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាជន​គ្រប់​ជនជាតិ​នៃ​តំបន់​ ស៊ីនជាំង មាន​ជីវភាពរស់​នៅ​និង​ប្រកប​របរ​ចិញ្ចឹម​​ជីវិត​យ៉ាង​សុខសាន្ត​ ពោល​គឺ​តំបន់ ស៊ីនជាំងកំពុង​​ឋិត​នៅ​ក្នុងដំណាក់​​កាល​ទទួល​បាន​​វិបុលភាព​និង​វឌ្ឍនភាព​ល្អ​បំផុត​ក្នុង​ប្រវតិ្តសាស្ត្រ ។ ប៉ុន្តែ​ប្រឈម​មុខ​នឹង​ការ​ពិត​ជាក់​ស្តែងបែប​នេះ ប្រព័ន្ធ​សារព័ត៌មាន​និង​អ្នក​នយោបាយ​ប៉ែក​ខាង​លិច​មួយ​ចំនួន​បែរ​ជា​​ធ្វើ​ខ្វាក់​ធ្វើ​ថ្លង់ទៅ​វិញ​ ជាងនេះ​​ទៅ​ទៀត សភា​ជាន់​ទាប​អាមេរិក​បានអនុម័ត “​សេចកី្ត​ព្រាង​ច្បាប់​ស្តីពី​គោល​នយោបាយ​សិទ្ធិ​មនុស្ស​ជនជាតិ​វៃវូអឺ​​ឆ្នាំ​២០១៩ ​ក្នុង​ន័យ​​បំភ្លៃ​​ពិត មួល​បង្កាច់​និង​លាប​ព័ណ៌​លើ​សកម្មភាពដ៏​​ត្រឹម​ត្រូវ​របស់​ប្រទេស​ចិនក្នុង​ការ​​ប្រឆាំង​ភេរវកម្ម​និង​លុប​បំបាត់​សកម្មភាព​ជ្រុលនិយម គោល​បំណង​ពិត​របស់​ពួក​គេ គឺ​​ញុះញង់​បំបែក​បំបាក់ទំនាក់​ទំនង​រវាង​ជនជាតិ​នៃ​ប្រទេស​ចិន ​សំដៅ​ឈាន​ដល់​ការ​បំផ្លិច​​បំផ្លាញ​វិបុលភាព​និង​ស្ថិរភាព​នៃ​តំបន់ ស៊ី​ជាំង ក៏​ដូច​ជា​រារាំង​ការ​ស្តារ​​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​ឡើង​វិញ​របស់​ប្រទេស​ចិន​​ដោយ​យក​បញ្ហា​ស៊ីនជាំង​ធ្វើ​ជា​លេស ៕

 

អ្នកបកប្រែ:Guo Xiangqing