ប្រទេស​ចិន​នឹង​បន្តផ្តល់បរិយាកាសប្រកបអជីវកម្មដ៏ល្អប្រសើរនិង​ការធានា​ផ្នែក​ច្បាប់ចំពោះ​ការអភិវឌ្ឍរបស់​សហគ្រាសទុនបរទេស​នៅ​ប្រទេស​ចិន​

2019-12-10 17:36:44 |ប្រភព:CRI

ថ្ងៃទី​៩​ខែ​ធ្នូ​ លោក​ Ren Hongbin ឧបការី​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​នៅក្រុង​ប៉េកាំង​ថា​ ប្រទេស​ចិន​យកចិត្តទុក​ដាក់ខ្ពស់ចំពោះការកែលម្អបរិយាកាសប្រកបអាជីវកម្ម ធ្វើ​កំណែទម្រង់ឲ្យស៊ីជម្រៅឥតឈប់ឈរ ជំរុញភាពរស់រវើកផ្នែកច្បាប់​និង​​សក្តានុពល​​ផ្នែក​នវានុវត្តន៍ រិះរកការបង្កើតប្រព័ន្ធគ្រប់​គ្រង​និង​ប្រព័ន្ធគោលនយោបាយថ្មី លើកទឹកចិត្តសហគ្រាសទុនបរទេសឱ្យ​ធ្វើ​វិនិយោគ​លើឧស្សាហកម្មងើបឡើងវិញ​ ហើយប្រទែសចិន​នឹង​បន្ត​ផ្តល់បរិយាកាសប្រកបអជីវកម្មដ៏ល្អប្រសើរនិង​ការធានា​ផ្នែក​ច្បាប់​ចំពោះ​ការអភិវឌ្ឍរបស់​សហគ្រាសទុនបរទេស​នៅ​ប្រទេស​ចិន​។

 

អ្នកបកប្រែ:Li Zhanjing