សន្និសីទពិព័រណ៍ពាណិជ្ជកម្មសេដ្ឋកិច្ចព្រំដែនចិន-មីយ៉ាន់ម៉ាលើកទី១៨បានបើកសម្ពោធនៅទីក្រុងរុយរីខេត្តយូណាន

2019-12-11 16:48:03 |ប្រភព:yunnangateway

នាថ្ងៃទី១០ ខែធ្នូ  សន្និសីទពិព័រណ៍ពាណិជ្ជកម្មសេដ្ឋកិច្ចព្រំដែនចិន-មីយ៉ាន់ម៉ាលើកទី១៨បានបើកសម្ពោធនៅទីក្រុងរុយរីមណ្ឌលស្វយ័តជនជាតិតៃជនជាតិជីនភូឌឺហុងខេត្តយូណាន។  នេះជាសន្និសីទផ្លាស់ប្តូរនិងសន្និសីទពាណិជ្ជកម្មលក្ខណៈតំបន់អន្តរជាតិលើកដំបូងនៅមណ្ឌលស្វយ័តឌឺហុង  ក្រោយពីតំបន់ឌឺហុងនៃតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិន(យូណាន)បានបង្កើតឡើង  ទ្រង់ទ្រាយរបស់សន្និសីទពិព័រណ៍ពាណិជ្ជកម្មសេដ្ឋកិច្ចព្រំដែនចិន-មីយ៉ាន់ម៉ាលើកនេះបានបង្កើតកំណត់ត្រាថ្មី។

សូមបញ្ជាក់ថា  សន្និសីទពិព័រណ៍ពាណិជ្ជកម្មសេដ្ឋកិច្ចព្រំដែនចិន-មីយ៉ាន់ម៉ាលើកទី១៨បានរៀបចំស្តង់ពិព័រណ៍សរុបមានចំនួនជាង៥៦០ មានអ្នកតាំងពិព័រណ៍មកពីប្រទេសចំនួន១១ដូចជា  ប្រទេសចិន មីយ៉ាន់ម៉ា  ថៃ វៀតណាម  រុស្ស៊ី  អូស្ត្រាលី  កូរ៉េខាងត្បូង  ហ្គាណាជាដើម និងមានផលិតផលជាង២០០០មុខត្រូវបានចូលក្នុងការតាំងពិព័រណ៍  ដែលបានផ្តល់វេទិកាតាំងពិព័រណ៍ ធ្វើពាណិជ្ជកម្មផលិតផល និងពិភាក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មសម្រាប់ពាណិជ្ជករក្នុងនិងក្រៅប្រទេសចិន។

តាមរយៈការរៀបចំសន្និសីទពិព័រណ៍ពាណិជ្ជកម្មសេដ្ឋកិច្ចព្រំដែនចិន-មីយ៉ាន់ម៉ាលើកទី១៨  មានផលិតផលមីយ៉ាន់ម៉ាជាច្រើនត្រូវបានតាំងបង្ហាញនិងផ្សព្វផ្សាយយ៉ាងល្អប្រសើរ  ញ៉ាំងឱ្យផលិតផលមីយ៉ាន់ម៉ា“ដើរចេញទៅក្រៅ”  ក៏ធ្វើឱ្យប្រជាជនប្រទេសចិន-មីយ៉ាន់ម៉ាស្វែងយល់គ្នាកាន់តែស៊ីជម្រៅ។

ក្នុងអំឡុងពេលសន្និសីទពិព័រណ៍  ភាគីចិន-មីយ៉ាន់ម៉ានឹងរៀបចំវេទិកាអនឡាញឆ្លងព្រំដែនចិន-មីយ៉ាន់ម៉ា និងជាកិច្ចប្រជុំពិភាក្សាស្តីពីតំបន់ពិសោធន៍សេរីផ្តល់កម្លាំងក្នុងការអភិវឌ្ឍអនឡាញ  សកម្មភាពទំនាក់ទំនងនិងបកប្រែ“ខ្សែក្រវ៉ាត់និងផ្លូវ”ចិន-មីយ៉ាន់ម៉ា  ពិធីបុណ្យសំលៀកបំពាក់ចិន-មីយ៉ាន់ម៉ា។ល។

យោងតាមដំណឹងបានឱ្យដឹងថា  សន្និសីទពិព័រណ៍ពាណិជ្ជកម្មសេដ្ឋកិច្ចព្រំដែនចិន-មីយ៉ាន់ម៉ាតាំងពីឆ្នាំ២០០១កន្លងមក  បានរៀបចំ១៧ដងដោយជោគជ័យ  ឥឡូវនេះបានអភិវឌ្ឍក្លាយទៅជាសន្និសីទផ្លាស់ប្តូរនិងសន្និសីទពាណិជ្ជកម្មលក្ខណៈតំបន់អន្តរជាតិដែលមានទ្រង់ទ្រាយធំបំផុតនិងឥទ្ធិពលខ្លាំងបំផុតរវាងចិននិងមីយ៉ាន់ម៉ា៕

អ្នកកាសែត៖ Duan Jianxin Yang Chengqun DuanYi

អ្នកបកប្រែ៖ លីហ្សា