ចំនួនអ្នកដំណើរចេញចូលប្រចាំឆ្នាំនៃអាកាសយានដ្ឋានស៊ីសាំងប៉ានណាបានកើនលើស ៥ លាននាក់

2019-12-12 17:52:31 |ប្រភព:yunnangateway

ពេលថ្មីៗនេះ  ចំនួនអ្នកដំណើរចេញចូលប្រចាំឆ្នាំរបស់អាកាសយានដ្ឋានស៊ីសាំងប៉ានណាបានកើនលើស ៥ លាននាក់។

យោងតាមដំណឹងបានឱ្យដឹងថា  អាកាសយានដ្ឋានស៊ីសាំងប៉ានណាបានបើទីក្រុងហោះហើរត្រង់ក្នុងស្រុកចំនួន២៣ ដូចជា ទីក្រុងប៉េកាំង  សៀងហៃ  ក្វាងចូវ  និងធានជីនជាដើម។គិតមកដល់ពេលនេះ  មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ២១ បានចូលដំណើរការប្រចាំអាកាសយានដ្ឋានស៊ីសាំងប៉ានណា  ខ្សែអាកាសចរណ៍កំពុងតែហោះហើរក្នុងនិងក្រៅចិនមានចំនួន៦២ខ្សែ (រួមទាំងមានខ្សែអាកាសចរណ៍អន្តរជាតិចំនួន ៥ ខ្សែ) ទីក្រុងដែលបានឆ្លងអាកាសចរណ៍មានចំនួន ៥០ (រួមទាំងទីក្រុងអន្តរជាតិចំនួន ៥)  យន្តហោះចតនៅព្រលានយន្តហោះលើសមួយយប់មានចំនួន៦គ្រឿង   និងបង្កើតបណ្តាញខ្សែអាកាសចរណ៍គឺ “ហើរត្រង់  ហើរឆ្លងកាត់ទីក្រុងគុនមីញ  ហើរឆ្លងកាត់ចំណុចកណ្តាល  ហើរព័ទ្ធជុំវិញក្នុងខេត្ត  និងហើរត្រង់អន្តរជាតិ”ចំនួនបញ្ជូនដោយសហការជាមួយអាកាសយានដ្ឋានគុនមីញមានអត្រា ៣៥ %ក្នុងចំនួនបញ្ជូនសរុបនៃអាកាសយានដ្ឋានមណ្ឌលស្វយ័ត(ទីក្រុង)ទាំងអស់ក្នុងខេត្តយូណាន៕

អ្នកកាសែត៖ Dai Zhenhua

អ្នកបកប្រែ៖ លីហ្សា