យោងតាមការជូនដំណឹងពីនាយកដ្ឋានគយគុនមីញនាថ្ងៃទី ១៣ ខែធ្នូបានឱ្យដឹងថា រយៈពេល១១ខែក្នុងឆ្នាំនេះ ទំហំនាំចេញនាំចូលពាណិជ្ជកម្មបរទេសនៃខេត្តយូណានបានឡើងដល់ ២០៨.៩៨ ពាន់លានយ័ន
បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១៨%។ ក្នុងនោះ ទំហំនាំចេញមានចំនួន ៩៣.៣៤ ពាន់លានយ័នបើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២៤,៣% ទំហំនាំចូលមានចំនួន ១១៥.៦៤ ពាន់លានយ័នបើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១៣,៣%។ នេះជាលើកដំបូងដែលទំហំនាំចេញនាំចូលនៃពាណិជ្ជកម្មបរទេសរបស់ខេត្តយូណានកើនឡើងលើស ២០០ ពាន់លានយ័ន៕
អ្នកកាសែត៖ Liu Ziyu
អ្នកបកប្រែ៖ លីហ្សា