សន្ទស្សន៍សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសចិននៅក្នុងខែវិច្ឆិកាកឺល្អប្រសើរជាងការរំពឹងទុក សេដ្ឋកិច្ចជាតិចិនបានបន្តរក្សាស្ថិរភាពនៃការអភិវឌ្ឍ

2019-12-16 17:06:05 |ប្រភព:CRI

ថ្ងៃទី ១៦ ខែធ្នូ​ឆ្នាំ២០១៩​ ​​នាយកដ្ឋាន​ស្ថិតិ​​ជាតិ​ចិន​បាន​ប្រកាស​​ទិន្នន័យ​ថ្មី​បំផុត​ដោយ​បាន​បង្ហាញ​ឱ្យ​ឃើញថា ​ចាប់ពីខែ ១ ដល់ខែ ១១ ​ឆ្នាំ ២០១៩ កន្លងមកនេះ ​​ដំណើរការ​នៃ​​សេដ្ឋកិច្ច​ចិន​​បាន​រក្សា​​នូវ​និន្នាការ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ស្ថិរភាព​ជាទូទៅ​ ​និងឈានទៅមុខ​​យ៉ាង​រលូន។​ ​នេះ​​មាន​​ន័យថា ​​និន្នាការ​​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​ចិន​ ​ដែល​ឈានទៅរកភាពល្អប្រសើរ​​ប្រកប​ដោយ​ស្ថិរភាព​និង​គុណភាព​ល្អ ​នឹង​បន្ត​វិវឌ្ឍ​យ៉ាង​ល្អ​ក្នុង​រយៈពេល​វែង​និង​មិន​ផ្លាស់ប្តូរ​នោះទេ។

ថ្ងៃដដែល ពេលអញ្ជើញ​ចូលរួម​សន្និសីទ​ប្រកាស​​នៃ​ការិយាល័យ​ព័ត៌មាន​​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ ​លោក ​Fu Linghui ​​អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​ស្ថិតិ​ជាតិ​ចិន​បាន​​ឱ្យ​ដឹងថា​  ​រយៈ​ពេល​​ 11 ខែ​ក្នុង​​ឆ្នាំនេះ​ ​ដំណើរការ​នៃ​​សេដ្ឋកិច្ច​ចិន​​បាន​រក្សា​នូវ​និន្នាការ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ស្ថិរភាព​ជាទូទៅ​ ​និងឈានទៅមុខ​​យ៉ាង​រលូន។​ ​នេះ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​ថា  ក្រោម​​បរិបទ​អន្តរជាតិ​ដ៏​ស្មុគស្មាញ​​  សេដ្ឋកិច្ច​ចិន​មាន​​ភាពរឹងមាំ​និង​​សក្តានុពល​ខ្លាំង​។​ ​​គួរ​​មើល​ឃើញ​ផងដែរ​ថា​ ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន​នៅតែ​ស្ថិត​ក្នុង​ដំណាក់​កាល​​សំខាន់​នៃ​ការពុះពារ​ក្តីលំបាក​ ​ទាំង​នៅ​ក្នុង​​វិស័យ​​នៃ​ការផ្លាស់ប្តូរ​វិធី​អភិវឌ្ឍន៍​ ​​ការធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​​និង​ការផ្លាស់ប្តូរ​សន្ទុះ​នៃ​កំណើន​​​។ ​នៅ​​ជំហាន​បន្ទាប់​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​នូវ​ការងារ​​​រក្សា​ស្ថិរភាព​ក្នុង​វិស័យចំនួន​​ ៦  ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ប្រកប​​ដោយ​និរន្តរភាព​និង​រឹងមាំ៕​

 

 

អ្នកបកប្រែ:Deng Qian