គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការអនុវត្តវិធានការដំឡើងអត្រាពន្ធគយលើផលិតផលអាមេរិកមួយចំនួន

2019-12-16 17:08:35 |ប្រភព:CRI

ដើម្បី​អនុវត្ត​តាម​លទ្ធផល​​នៃ​កិច្ចពិគ្រោះពិភាក្សា​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​ចិននិង​អាមេរិក​បាន​ឯកភាពគ្នា​នាពេល​កន្លង​ទៅនេះ ​ព្រមទាំង​យោងតាម​ច្បាប់ និង​បទបញ្ញត្តិ ​ដូចជា​«ច្បាប់​ពន្ធគយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​ និង​​គោលការណ៍​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​   ​គណៈកម្មការ​​ពន្ធគយ​​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​​បាន​សម្រេច​ថា ​​ចំពោះ​ផែនការ​ដំឡើង​ពន្ធគយ​បន្ថែម​លើ​ផលិតផល​មួយចំនួន​ដែល​​នាំចូល​ពី​អាមេរិក​ចាប់ពី​ថ្ងៃទី​ ១៥ ខែធ្នូ​  ត្រូវ​ផ្អាក​ក្នុង​អត្រា​​ ១០% ​និង ៥% ​, ​ក្នុងនោះ​រាប់ចាប់ពី​​គ្រឿង​បន្លាស់​រថយន្ត​និង​រថយន្ត​​ផង​ដែរ។

ភាគី​ចិន​សង្ឃឹម​ថា​នឹង​អាច​ដោះស្រាយ​បញ្ហា​ជា​កង្វល់​រវាងគ្នា​​ ដោយ​ឈរលើ​មូលដ្ឋាន​ស្មើភាព​និង​ការគោរព​គ្នា​ទៅវិញទៅមក ​ដើម្បី​ជំរុញ​ឱ្យ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិង​អាមេរិក​អភិវឌ្ឍ​​ប្រកប​ដោយ​ស្ថិរភាព៕​

 

អ្នកបកប្រែ:Deng Qian