ផលិតផលបៃតងយូណានបង្ហាញមុខនៅពិព័រណ៍ផលិតផលនាំចេញនាំចូលអន្តរជាតិកម្ពុជាលើកទី១៤

2019-12-18 16:28:15 |ប្រភព:yunnangateway

នាថ្ងៃទី១៥ ខែធ្នូ  ពិព័រណ៍ផលិតផលនាំចេញនាំចូលអន្តរជាតិកម្ពុជាលើកទី១៤ បានបើកសម្ពោធនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា  សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិង  ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធ  ថែមទាំងធ្វើការដើរទស្សនារួមគ្នាផងដែរ។

សូមបញ្ជាក់ថា  រយៈពេលតាំងបង្ហាញនៃពិព័រណ៍ផលិតផលលើកនេះ គឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែធ្នូ  ដែលបានរៀបចំស្តង់ពិព័រណ៍មានចំនួនសរុប៣៧២  មានពាណិជ្ជករដែលមកពីប្រទេសចិន  ថៃ  ជប៉ុន  វៀតណាម  ម៉ាឡេស៊ីជាដើមនិងខេត្តនិងក្រុងចំនួន២៥ក្នុងប្រទេសកម្ពុជា  ត្រូវបានអញ្ជើញចូលរួមក្នុងការតាំងពិព័រណ៍  ហើយលើកនេះក៏ជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិប្រចាំឆ្នាំដែលមានទ្រង់ទ្រាយធំបំផុតនៅកម្ពុជាផងដែរ។

  

អំឡុងពេលតាំងពិព័រណ៍  ស្តង់ពិព័រណ៍ផលិតផលបៃតងនៃខេត្តយូណានប្រទេសចិនបានទាក់ទាញទស្សនិកជនជាច្រើន  ការិយាល័យតំណាងពាណិជ្ជកម្មខេត្តយូណានប្រចាំក្រុងភ្នំពេញបានរៀបចំសហគ្រាសស្លឹកតែ  ផ្កាស្រស់  បន្លែ  ភ័ស្តុភារចូលក្នុងការតាំងពិព័រណ៍  ដែលផ្តោតសំខាន់លើការណែនាំម៉ាកបៃតងនៃខេត្តយូណាន។  ខណៈពេលសម្តេចហ៊ុនសែនទស្សនាដល់តំបន់ពិព័រណ៍ខេត្តយូណានប្រទេសចិន  បានទទួលស្លឹកតែភូអឺដែលជូនដោយក្រុមហ៊ុន ឆាវ៉ូជឺ ខេត្តយូណាន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តមប៉ានសូរស័ក្តិ បានបរិភោគស្លឹកតែនៅទីនោះ  ហើយបង្ហាញថា  ប្រទេសកម្ពុជានិងខេត្តយូណានប្រទេសចិនស្ថិតនៅជិតគ្នាបង្កើយ  ខ្ញុំសង្ឃឹមថានឹងនាំចូលម៉ាកបៃតងយូណានកាន់តែច្រើនដល់កម្ពុជា  ពង្រឹងទំនាក់ទំនងទៅវិញទៅមក  ញ៉ាំងឱ្យពាណិជ្ជកម្មរវាងកម្ពុជានិងយូណានអភិវឌ្ឍឡើងថែមទៀត៕

អ្នកកាសែត៖ Yu Jiangning

អ្នកបកប្រែ៖ លីហ្សា