លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងថា សមិទ្ធផលនៃតំបន់ម៉ាកាវគួរឱ្យមានមោទនភាព

2019-12-18 17:05:51 |ប្រភព:CRI

ថ្ងៃទី១៨​ខែធ្នូ​ លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ​ប្រធានរដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធាមជ្ឈិម​ចិនបាន​អញ្ជើញទៅ​ដល់តំបន់​ម៉ាកាវ ​ដើម្បី​ចូលរួម​សកម្មភាព​អបអរសាទរ​ខួបគម្រប់​២០ឆ្នាំនៃ​ការដែល​តំបន់ម៉ាកាវ​វិលត្រឡប់​មកមាតុប្រទេស​វិញ ។ ​លោកបាន​ថ្លែងនៅ​ព្រលាន​យន្តហោះថា ​សមិទ្ធផល​ដែល​ទទួលបាន​ក្នុង​រយៈពេល​២០ឆ្នាំនៃ​ការវិលត្រឡប់​មាតុប្រទេស​វិញ​របស់​តំបន់ម៉ាកាវ ​គួរឱ្យ​ប្រជាជនចិន​និង​រដ្ឋាភិបាល​មជ្ឈិមចិន​មាន​មោទនភាព ​។ បទពិសោធន៍​និងលក្ខណៈ​ពិសេស​ដែល​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវអនុវត្ត​នូវ​គោលការណ៍​“ប្រទេសមួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ​”គឺគួរជាទី​កោតសរសើរ ។

លោក​ស៊ីជីនភីង​បានថ្លែងថា ​តាងនាម​រដ្ឋាភិបាល​មជ្ឈិមចិននិង​ប្រជាជន​គ្រប់ជនជាតិ​របស់​មាតុប្រទេស​ សូម​សម្តែង​ការអបអរសាទរ​យ៉ាង​ក្លៀវក្លានិង​​​ជូនពរ​ដ៏ល្អបវរ​ចំពោះ​បងប្អូនរួម​ជាតិនៃ​តំបន់ម៉ាកាវ ។

 

អ្នកបកប្រែ:Sun Lingling