លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Chui Sai Onប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ

2019-12-19 17:04:01 |ប្រភព:CRI

កាលពី​រសៀល​ថ្ងៃទី ​១៨ ​ខែធ្នូ ​លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជា​មួយ​លោក ​Chui ​Sai ​On ​ប្រធាន​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​នៅ​តំបន់​ម៉ា​កាវ​។​

ថែ្លងក្នុង​កិច្ចជំនួប ​លោក ​ស៊ីជីនភីង​ បាន​លើកឡើង​ថា ​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​បាន​អនុវត្ត​យ៉ាង​ពេញលេញ​និង​ត្រឹមត្រូវ​នូវ​គោលការណ៍​"ប្រទេសមួយ ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ"​ក្រោម​ការ​ដឹកនាំ​របស់​លោក ​ហើយ​ធ្វើការ​យ៉ាង​ម៉ឺងម៉ាត់​ស្របតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​មូលដ្ឋាន​ក្នុង​ការ​ធានារក្សា​នូវ​សន្តិសុខជាតិ ​រក្សា​ស្ថិរភាព​សង្គម ​ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​ផែ្នក​សេដ្ឋកិច្ច​និង​លើកកម្ពស់​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ព្រមទាំង​ពង្រឹង​និង​ពង្រីក​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​តំបន់​ដីគោក​ជាដើម។​លោកបាន​បន្ត​ថា ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ដែល​ទទួលបាន​សម្រាប់​ពង្រឹង​និង​អភិវឌ្ឍ​ស្ថានភាព​ដ៏​ល្អ​ប្រសើររបស់​ម៉ាកាវ​ប្រកបដោយ​វិបុលភាព​និង​ស្ថិរភាព។​

លោក ​ស៊ីជីនភីង ​រំពឹងថា ​លោក​នឹង​យកចិត្ត​ទុកដាក់​ជានិច្ច​លើ​ការអភិវឌ្ឍប្រទេស​និង​ម៉ាកាវ ​គាំទ្រ​យ៉ាង​សកម្ម​ដល់​ប្រធានរដ្ឋបាល​ អាណត្តិថ្មី​និង​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ​អាណត្តិថ្មី​ក្នុង​ការ​ធ្វើ​អភិបាលកិច្ច​ស្របតាម​ច្បាប់ ​ហើយ​បន្ត​ចូល​រួមចំណែក​ដល់​ការអនុវត្ត​ជាក់ស្តែង​នូវ​គោលការណ៍​"ប្រទេសមួយ ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ"។​

ជាការ​ឆ្លើយតប ​លោក ​Chui ​Sai ​On ​បានថែ្លងថា ​ដោយសារ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល​មជ្ឈិម ​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​និង​ឥស្សរជន​មកពី​គ្រប់មជ្ឈដ្ឋាន​បាន​ទាញ​យក​ប្រយោជន៍​ក្នុង​ការ​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ"​និង​ការ​កសាង​មហាតំបន់​ឈូងសមុទ្រ​ក្វាងតុង ​ហុងកុង​និង​ម៉ាកាវ​ក្នុង​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​ក្នុងន័យ​ជំរុញ​វិបុលភាព​និង​ស្ថិរភាព​នៃ​ម៉ាកាវ​និង​ការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច​ក្នុង​កម្រិត​មធ្យម។​លោក​នឹង​បន្ត​គាំទ្រ​ដល់​រដ្ឋបាល​នៃតំបន់​រដ្ឋបាល​ពិសេស ​អាណត្តិថ្មី​ឱ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​អភិបាលកិច្ច​ស្របតាម​ច្បាប់​ដើម្បី​ចូល​រួម​វិភាគទានដល់​ម៉ាកាវ​និង​ប្រទេសជាតិ៕​

អ្នកបកប្រែ:Wei Wei