កាលពីថ្ងៃទី១៨ខែធ្នូ លោក Geng shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនប្រឆាំងជាដាច់ខាតចំពោះភាគីអាមេរិកដែលប្រើប្រាស់វិធានការគ្រប់គ្រងការនាំចេញដោយផ្តេសផ្តាស ព្រមទាំងជ្រៀតជ្រែកនិងដាក់កំហិតទៅលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាប្រក្រតីរបស់សហគ្រាស ។
លោក Geng shuang បានថ្លែងថា ភាគីអាមេរិកកុំស្មានថា ការដាក់កំហិតការនាំចេញលើផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាល្បីៗរបស់ប្រទេសចិនអាចទប់ស្កាត់ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិននិងកាត់បន្ថយល្បឿននៃការអភិវឌ្ឍនិងរីកចម្រើនរបស់ចិនឱ្យសោះ ។ ភាគីចិនសូមដាស់តឿនដល់ភាគីអាមេរិកឱ្យធ្វើកិច្ចការណាដែលផ្តល់ផលប្រយោជន៍សម្រាប់ការជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក ប៉ុន្តែមិនមែនប្រព្រឹត្តផ្ទុយនោះទេ ។
អ្នកបកប្រែ:Sun Lingling