រូបភាពបង្ហាញស្ថានភាពជាក់ស្តែងនៃទីក្រុងអ៊ូហាន

2020-02-24 17:55:59 |ប្រភព:yunnangateway

ខណៈពេលមុនចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន  ការរាលដាលនិងចម្លងជំងឺវីរុសCOVID-19ដែលកើតឡើងភ្លាមៗ បានធ្វើឱ្យទីក្រុងអ៊ូហានត្រូវព័ទ្ធជុំវិញដោយពពកខ្មៅ។

“ក្នុងការប្រយុទ្ធប្រឆាំងលើកនេះ  ទីក្រុងអ៊ូហានជោគជ័យគឺខេត្តហ៊ូបេជោគជ័យ  ខេត្តហ៊ូបេជោគជ័យគឺទូទាំងប្រទេសចិនជោគជ័យ។”ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈ  ទូទាំងទីក្រុងអ៊ូហានបានរៀបចំចាត់ចែងបណ្តាញតាមតំបន់ពិនិត្យស្ថានភាពជំងឺជាក់ស្តែង  ដើម្បីធានាថា  អ្នកមានជំងឺវីរុស COVID-19បានចូលក្នុងមន្ទីរពេទ្យមួយរយភាគរយ  អ្នកជំងឺសង្ស័យឆ្លងវីរុស COVID-19ត្រួតពិនិតអាស៊ី​ត nucleic (NAT)មួយរយភាគរយ អ្នកជំងឺក្តៅខ្លួនធ្វើការត្រួតពិនិត្យមួយរយភាគរយ  អ្នកប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺនៅដាក់ដោយឡែកមួយរយភាគរយតំបន់ ឬភូមិត្រូវគ្រប់គ្រងដោយបិទជិតមួយរយភាគរយ។

គិតដល់បច្ចុប្បន្ននេះ  ខេត្តយូណានមានក្រុមជំនាញសុខាភិបាលចំនួន៥ក្រុមសរុបចំនួន៦៣៥នាក់កំពុងតែជួយព្យាបាលជំងឺនៅទីក្រុងអ៊ូហាន ពួកគេកំពុងតែមមាញឹកក្នុងការជួយសង្គ្រោះអ្នកជំងឺ។  នាថ្ងៃទី២២ ខែកុម្ភៈ អ្នកសារព័ត៌មានមកពីក្រុមហ៊ុនកាសែតដេលីយូណាន ប្រេសគ្រុប  បានប្រើកាមេរ៉ាផ្តិតយករូបភាពមនុស្សនិងទីកន្លែងនានានៃទីក្រុងអ៊ូហាន។

នៅផ្លូវហានចាំងពីមុនមានរថយន្តនិងមនុស្សទៅវិញទៅមកជាច្រើន  តែបច្ចុប្បន្ននេះ  ទោះជាពេលថ្ងៃ  ក៏មានតែកម្មករអនាម័យនិងអ្នកដឹកជញ្ជូនចំណីអាហារ  ក្នុងអគារនានាពេលខ្លះមានមនុស្សអើតក្បាលពីបង្អួច  ដើម្បីមើលមកខាងក្រៅ។

ពួកយើងជឿជាក់ថា   ពពកខ្មៅនេះគង់នឹងរសាត់បាត់ ទីក្រុងអ៊ូហាននឹងទទួលមកនូវរដូវផ្ការីកថ្មី៕

អ្នកសារព័ត៌មានមកពីក្រុមហ៊ុនកាសែតដេលីយូណាន ប្រេសគ្រុប ៖ Chen Fei Xiongqiang ផ្សព្វផ្សាយពីទីក្រុងអ៊ូហានខេត្តហ៊ូបេ