អ្នកវេជ្ជសាស្ត្រខេត្តយូណាននិងទីក្រុងសៀងនីងរួមដាំដើមឈើមិត្តភាពនិងដើមឈើក្តីស្រឡាញ់

2020-03-13 17:18:44 |ប្រភព:yunnangateway

នាថ្ងៃទី១២ ខែមីនាជា“ទិវាដាំដើមឈើ”អន្តរជាតិ  ក៏ជាថ្ងៃដែលក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនួយទីក្រុងសៀងនីងខេត្តយូណានក្រុមទីពីរដល់ទីក្រុងសៀងនីងពេញមួយខែ។  នាម៉ោង៩ពេលព្រឹក  នៅក្នុងតំបន់រុក្ខជាតិនៅក្បែរទីធ្លាមន្ទីរពេទ្យមជ្ឈមណ្ឌលសៀងនីង  សមាជិកក្រុមអ្នកជំនាញវេជ្ជសាស្ត្រយូណាននិងអ្នកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យមជ្ឈមណ្ឌលសៀងនីងរួមដាំដើមឈើ Osmanthus fragrans ពីរដើម។

ក្នុងដើមឈើ Osmanthus fragransពីរដើមទាំងពីរនេះ  មួយដើមជាដើមឈើក្តីស្រឡាញ់ដែលតំណាងឱ្យខេត្តយូណានពោរពេញដោយក្តីស្រឡាញ់  មួយដើមទៀតជាដើមឈើមិត្តភាពដែលតំណាងឱ្យមិត្តភាពខេត្តយូណាននិងទីក្រុងសៀងនីង  ក៏តំណាងមិត្តភាពខេត្តយូណាននិងទីក្រុងសៀងនីងនឹងធំធាត់ឡើងក្នុងរដូវផ្ការីកនេះ។  វិធីសាស្ត្រនេះកត់ត្រាថ្ងៃដែលពួកយើងតស៊ូរួមគ្នារវាងក្រុមអ្នកជំនាញវេជ្ជសាស្ត្រយូណាននិងអ្នកវេជ្ជសាស្ត្រសៀងនីង។

គិតដល់ថ្ងៃទី១២ ខែមីនា  អ្នកជំងឺវីរុសCovid-19នៃទីក្រុងសៀងនីងទាំងមូលបានដឹកជញ្ជូនទាំងអស់ចូលក្នុងមន្ទីរពេទ្យមជ្ឈមណ្ឌលសៀងនីង។  បច្ចុប្បន្ននេះ  អ្នកជំងឺកំពុងតែត្រូវព្យាបាលក្នុងមន្ទីរពេទ្យដែលសល់ត្រឹមតែ១០ករណី  ក្នុងនោះមានករណី៣ជាករណីធ្ងន់ធ្ងរ។  ឥឡូវនេះ  ក្រុមជំនាញវេជ្ជសាស្ត្រកំពុងតែជួយសង្គ្រោះអ្នកជំងឺវីរុសCovid-19១០នាក់ទាំងអស់នេះដោយអស់ពីកម្លាំងកាយចិត្តដែលប៉ាន់ស្មានថា  ថ្ងៃនេះនឹងមានអ្នកជំងឺ២ករណីជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ។

ទីក្រុងសៀងនីងត្រូវគេប្រសិទ្ធិនាមថា  ទីក្រុងក្រអូប   ដោយសារនៅក្បែរដងវីថីសុទ្ធតែដាំ ដើមឈើ Osmanthus fragransដើមឈើមួយនេះនឹងសាយភាយក្លិនផ្កាក្រអូបដ៏ខ្លាំង  ចំពោះដើមឈើពីរដើមនេះ  មន្ទីរពេទ្យមជ្ឈមណ្ឌលបានដាក់ឈ្មោះមួយដើមឈ្មោះយូណានចម្រុះពណ៌  មួយដើមទៀតឈ្មោះ សៀងនីងសន្តិភាព៕

អ្នកសារព័ត៌មាន៖ Li Rong Yang Zheng

អ្នកបកប្រែ៖ លីហ្សា