អាហារដ្ឋាននៃទីក្រុងគុនមីញបានបើកសេវាកម្មផ្គត់ផ្គង់អាហារក្នុងហាងឡើងវិញ

2020-03-16 16:53:31 |ប្រភព:yunnangateway

នាថ្ងៃទី១៣ ខែមីនា  ប្រជាពលរដ្ឋបរិភោគអាហារក្នុងភោជនីយដ្ឋាន។ តាំងពីថ្ងៃទី១២  បញ្ជាការដ្ឋាននៃក្រុមដឹកនាំការងារប្រឆាំងការឆ្លងរាលដាលជំងឺវីរុសCovid-19 ទីក្រុងគុនមីញខេត្តយូណានបានចេញសេចក្តីជូនដំណឹងថា  តាំងពីម៉ោង០ ថ្ងៃទី១៣ ខែមីនា  សេវាកម្មផ្គត់ផ្គង់អាហារឱ្យអតិថិជនបរិភោគក្នុងបន្ទប់ភោជនីយដ្ឋានទីក្រុងគុនមីញបានបើកដំណើរការឡើងវិញ  ក្នុងអំឡុងពេលបើកភោជនីយដ្ឋាននឹងគ្រប់គ្រងចំនួនមនុស្សចូលហាងដោយតឹងរឹង  ចៀសវៀងមនុស្សច្រើនជុំគ្នា  ធានាសុវត្ថិភាពអតិថិជនក្នុងការបរិភោគអាហារ។   រួមទាំងកំណត់ថា  តុអាហារនីមួយៗមានគម្លាតមិនតិចជាង​១ម៉ែត្រ៕

ប្រភពរូបថត៖ Liu Ranyang Ding Yiquan

អ្នកបកប្រែ៖ លីហ្សា