
នាថ្ងៃទី២២ ខែមីនា កុមារLi Yinrao កំពុងតែទទួលការត្រួតពិនិត្យកម្តៅរាងកាយនៅកន្លែងកំណត់មួយក្នុងសាលា។កុមារLi Yinrao ដែលមកពីមណ្ឌលស្វយ័តដាលីខេត្តយូណានប្រទេសចិនជាសិស្សថ្នាក់ទី៩នៃអនុវិទ្យាល័យទី២៤នៃទីក្រុងគុនមីញខេត្តយូណាន ហើយស្នាក់នៅទីក្រុងគុនមីញជាយូរណាស់មកហើយដោយតាមឪពុកម្តាយធ្វើការក្នុងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ។ ដោយសារទទួលឥទ្ធិពលពីការរាតត្បាតជំងឺវីរុសCovid-19 កុមារLi Yinrao ដែលផ្អាកការសិក្សា និងសម្រាកក្នុងផ្ទះអស់រយៈពេលជាយូរណាស់មកហើយនៅថ្ងៃទី២២ ខែមីនាទើបត្រឡប់ទៅសាលាវិញ ហើយចូលរៀនមេរៀនថ្មីប្រកបដោយលក្ខណៈពិសេសជាមួយមិត្តរួមថ្នាក់ក្នុងឆមាសថ្មីក្នុងម៉ោងរៀន គ្រូបង្រៀនបានបកស្រាយចំណេះដឹងនិងការរៀបចំរបស់សាលាអំពីការសម្លាប់មេរោគនិងប្រឆាំងការរាតត្បាតឆ្លងជំងឺវីរុសCovid-19 ដើម្បីធានាឱ្យសិស្សចូលរៀនឡើងវិញប្រកបដោយសុវត្ថិភាព។ សូមបញ្ជាក់ថា ថ្នាក់របស់Li Yinrao មានសិស្សចំនួន៥៦នាក់ហើយមានវត្តមានទាំងអស់ ថ្ងៃនេះយើងបើកបវេសនកាលជាផ្លូវការ៕

ប្រភពរូបថត៖ Chen Xinbo
អ្នកបកប្រែ៖ លីហ្សា