អ្នកជំនាញវេជ្ជសាស្ត្រជំនួយខេត្តហ៊ូប៉ីពីខេត្តយូណានចំនួន១១៣៣រូបបានត្រឡប់មកទីក្រុងគុនមីញខេត្តយូណានវិញ

2020-03-24 17:41:10 |ប្រភព:yunnangateway

នារសៀលថ្ងៃទី២១ ខែមីនា  អ្នកជំងឺកូវីដ១៩ចុងក្រោយម្នាក់ដែលទទួលព្យាបាលដោយក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនួយខេត្តហ៊ូប៉ីពីខេត្តយូណានបានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ  ដែលបានបង្ហាញថាការងារជួយសង្គ្រោះក្នុងខេត្តហ៊ូប៉ីនៃក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនួយខេត្តហ៊ូប៉ីពីខេត្តយូណានត្រូវបានបញ្ចប់ដោយជោគជ័យ។

នាថ្ងៃទី២២ ខែមីនា  សមាជិកក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនួយខេត្តហ៊ូប៉ីពីខេត្តយូណានចំនួន៧៥៤រូបជិះយន្តហោះ៤គ្រឿងពីខេត្តហ៊ូប៉ីត្រឡប់មកទីក្រុងគុនមីញខេត្តយូណានវិញ។ សូមបញ្ជាក់ថា  ខេត្តយូណានបានចាត់តាំងក្រុមអ្នកជំនាញវេជ្ជសាស្ត្រសរុបចំនួន១០ក្រុមទៅកាន់ខេត្តហ៊ូប៉ី  ដែលស្មើនឹង១១៥៦នាក់ទៅកាន់ខេត្តហ៊ូប៉ីក្នុងការគាំទ្រការពារនិងប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។  គិតដល់ថ្ងៃទី២២ មានសមាជិកក្រុមអ្នកជំនាញវេជ្ជសាស្ត្រចំនួន១១៣៣រូបបានត្រឡប់មកខេត្តយូណានវិញហើយគ្មានអ្នកជំនាញវេជ្ជសាស្ត្រឆ្លងជំងឺកូវីដ១៩។  ក្នុងនោះ  អ្នកជំនាញវេជ្ជសាស្ត្រផ្នែកគ្រប់គ្រងជំងឺចំនួន២៣រូប(ទីក្រុងសៀងនីង១១រូប  ទីក្រុងអ៊ូហាន១២រូប)ដែលមកពីមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺនៃខេត្តយូណាននៅតែបន្តប្រចាំនៅខេត្តហ៊ូប៉ីផងដែរ។

ក្នុងការប្រយុទ្ធប្រឆាំងជំងឹកូវីដ១៩ ខេត្តយូណានមិនគ្រាន់តែចាត់តាំងក្រុមអ្នកជំនាញវេជ្ជសាស្ត្រទៅគាំទ្រខេត្តហ៊ូប៉ីប៉ុណ្ណោះទេ  ថែមទាំងបរិច្ចាគសម្ភារៈការពារជំងឺកូវីដ១៩ជាច្រើន រួមទាំងបន្លែស្រស់ ទឹកដោះគោ និងពងមាន់ជាដើម  ហើយបានបង្កើតមិត្តភាពដ៏ក្រាស់ក្រែលផងដែរ។មុនពេលក្រុមអ្នកជំនាញវេជ្ជសាស្ត្រជំនួយខេត្តហ៊ូប៉ីពីខេត្តយូណានចេញដំណើរ មានប្រជាជនខេត្តហ៊ូប៉ីជាច្រើនមកជូនដំណើរ។ បច្ចុប្បន្ននេះ  សមាជិកក្រុមអ្នកជំនាញវេជ្ជសាស្ត្រខេត្តយូណានកំពុងសម្រាកនៅទីក្រុងគុនមីញ៕

អ្នកបកប្រែ៖ លីហ្សា