អ្នកសម្តែងល្ខោនទានជំនាន់ឆ្នាំ២០០០

2020-06-15 17:30:57 |ប្រភព:yunnangateway

ល្ខោនទាន(ជាល្ខោនមួយប្រភេទរបស់ខេត្តយូណាន)មានប្រវត្តិជាង២០០ឆ្នាំ  ដែលបានបញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនៅឆ្នាំ២០០៨។  ការសម្តែងល្ខោនទានប្រកបដោយលក្ខណៈប្រពៃណីនៃល្ខោនប្រទេសចិន និងលក្ខណៈនៃខេត្តយូណាន។  កញ្ញា Du Sulinna មានអាយុ១៦ឆ្នាំ បានរៀនល្ខោនទាន៧ឆ្នាំហើយ  ក្រុមគ្រួសារកញ្ញាមាននិស្ស័យយ៉ាងជ្រាលជ្រៅជាមួយនឹងល្ខោនទាន  ដោយសារលោកតាកញ្ញាជាអ្នកស្រឡាញ់ការសម្តែងល្ខោនទាន  ហើយឪពុកកញ្ញាជាអ្នកសម្តែងល្ខោនទានដ៏ជំនាញមួយរូប ។

កញ្ញា Du Sulinnaជាសិស្សម្នាក់ក្នុងសិស្សក្រុមដំបូងនៃវគ្គៈបន្តវេនបេតិកភ័ណ្ឌវប្បធម៌អរូបីល្ខោនទានដែលបើករួមគ្នាដោយមហោស្រពល្ខោនទានខេត្តយូណាននិងមហាវិទ្យាល័យវិជ្ជាជីវៈវប្បធម៌និងសិល្បៈយូណាន  កញ្ញាបានសម្រេចការរៀនសូត្រ ៤ឆ្នាំកន្លះហើយនៅមហាវិទ្យាល័យវិជ្ជាជីវៈវប្បធម៌និងសិល្បៈយូណាន  ឥឡូវនេះបន្តទទួលការហ្វឹកហាត់នៅមហោស្រពល្ខោនទានខេត្តយូណាន។ កញ្ញាមានអារម្មណ៍ថាល្ខោនទានហាក់ដូចជាឃ្លាំងកំណប់អត្ថន័យនីមួយៗដូចជា សំលៀកបំពាក់  ការតែងខ្លួន  វិធីសាស្ត្រច្រៀងសុទ្ធតែពោរពេញដោយកម្លាំងទាក់ទាញនៃវប្បធម៌ប្រពៃណី ដែលគួរឱ្យសិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់។ កញ្ញាសង្ឃឹមថា  នឹងអាចផ្សព្វផ្សាយល្ខោនទានចេញទៅក្រៅជាមួយគ្រូបង្រៀននិងមិត្តរួមថ្នាក់​​៕

អ្នកសារព័ត៌មាន៖ Chen Xinbo

អ្នកបកប្រែ៖ លីហ្សា