ស្ពានអាកាសរាងមូលដំបូងនៃទីក្រុងគុនមីញបានដាក់ឱ្យប្រើប្រាស់

2020-01-10 18:55:56 |ប្រភព:yunnangateway

នៅផ្លូវបំបែកនៃផ្លូវកណ្តាលរិនមីននិងផ្លូវឆេងនាងទីក្រុងគុនមីញ  មានស្ពានអាកាសរាងមូលឈ្មោះសៀវហ័រយួនបានបង្ហាញលក្ខណៈទំនើបទាន់សម័យ ដែលត្រូវប្រជាជនគុនមីញហៅថា  “នំដូណាត់យក្ស”។

យោងតាមដំណឹងបានឱ្យដឹងថាស្ពានអាកាសរាងមូលឈ្មោះសៀវហ័រយួនជាស្ពានអាកាសរាងមូលដំបូងដំបូលមូលប្រើប្រាស់​សារធាតុថ្លា អាចបាំងទឹកភ្លៀងបាន  ហើយជាមួយគ្នានេះ  ស្ពានអាកាសរាងមូលនេះនឹងបន្ថែមរៀបចំច្រកជាន់ទីពីរដើម្បីឱ្យស្ពានអាកាសតភ្ជាប់ជាមួយនឹងសំណងហាងនៅក្បែរនោះដែលមើលទៅដូចជាសួនសាធារណៈលើអាកាស។ បច្ចុប្បន្ននេះ ជណ្តើរបួនទិសនៃស្ពានអាកាសបានដាក់ឱ្យប្រើប្រាស់  ក្រោយពីជណ្តើរអគ្គិសនីនិងជណ្តើរយន្តត្រួតពិនិត្យនឹងដាក់ឱ្យប្រើប្រាស់រួច  អាចធ្វើឱ្យមនុស្សនិងរថយន្តចែកដាច់ពីគ្នា  នឹងអាចសម្រួលបញ្ហាចរាចរណ៍៕

 

អ្នកសារព័ត៌មាន៖Yang Zheng

អ្នកបកប្រែ៖ លីហ្សា