ភោជនីយដ្ឋានមួយនៃទីក្រុងគុនមីញបានចាត់វិធានការអនាម័យតឹងរឹងបំផុត

2020-02-24 18:18:56 |ប្រភព:yunnangateway

នាថ្ងៃទី២១ ខែកុម្ភៈ បុគ្គលិកធ្វើការសម្លាប់មេរោគក្នុងភោជនីយដ្ឋាន។ 

ថ្មីៗនេះ ភោជនីយដ្ឋាននៃទីក្រុងគុនមីញ  ក្រោយពីធ្វើការឡើងវិញបានចាត់វិធានការអនាម័យតឹងរឹងបំផុត  គឺបុគ្គលិកត្រូវត្រួតពិនិត្យកម្តៅនិងសម្លាប់មេរោគ  សរសេរកាតទុកចិត្ត(ខាងលើមានព័ត៌មានឈ្មោះនិងកម្តៅរាងកាយរបស់អ្នកចំអិនម្ហូបនិងអ្នកដឹកជញ្ជូនម្ហូបអាហារ ស្លៀកសំលៀកបំពាក់ដែលបានសម្លាប់មេរោគជាដើម  ចំពោះអ្នកដឹកជញ្ជូនម្ហូបអាហារក៏ត្រូវការត្រួតពិនិត្យកម្តៅរាងកាយផងដែរ។

ម្ចាស់ហាងនិយាយថា  ធ្វើបែបនេះទោះបីមិនងាយស្រួលមែន  ក៏ប៉ុន្តែត្រូវមានការទទួលខុសត្រូវចំពោះអតិថជនដែលគាំទ្រភោជនីយដ្ឋានខ្លួន៕

អ្នកសារព័ត៌មាន៖ Liu Ranyang

អ្នកបកប្រែ៖ លីហ្សា