វិស័យទេសចរណ៍គ្រប់កន្លែងនៃខេត្តយូណានបានធ្វើដំណើរការវិញជាធម្មតា

2020-02-26 17:00:47 |ប្រភព:yunnangateway

ថ្មីនេះ នាយកដ្ឋានវប្បធម៌និងទេសចរណ៍នៃទីក្រុងលីចាំង  ទីក្រុងបោសាន  មណ្ឌលស្វយ័ហុងហឺ ខេត្តយូណានបានប្រកាសសេចក្តីជូនដំណឹងថា  បើកដំណើរការតំបន់ទេសចរណ៍ខ្លះឬទាំងអស់ជាសាធារណៈ ឯភ្នាក់ងារទេសចរណ៍  សណ្ឋាគារ  និងក្រុមហ៊ុនសម្តែងវប្បធម៌និងទេសចរណ៍ ជាដើម បានបើកដំណើរការឡើងវិញ។

ពេលវិស័យទេសចរណ៍ត្រូវបានបើកដំណើរការឡើងវិញ តំបន់ទេសចរណ៍យូណាននឹងចាត់វិធានការដូចជាការចាត់ចែង​ភ្ញៀវទេសចរឱ្យទស្សនាដាច់ៗគ្នា មុនទៅទស្សនាចុះបញ្ជីព័ត៌មានតាមអ៊ីនធឺណែតជាមុន ការបង់ប្រាក់តាមទូរស័ព្ទ  ការត្រួតពិនិត្យកម្តៅរាងកាយមុនចូលឧទ្យាន  ភ្ញៀវទេសចរទស្សនានិងគយគន់ដោយពាក់ម៉ាស់ ការស្កេនQR កូដពេលចេញចូលសម្លាប់មេរោគចំពោះតំបន់ទេសចរណ៍  ដើម្បីផ្តល់នូវបរិស្ថានទេសចរណ៍ដ៏មានសុវត្ថិភាពមួយសម្រាប់ភ្ញៀវទេសចរទាំងមូល៕

អ្នកបកប្រែ៖ លីហ្សា