ស្រុកឈាវបេខេត្តយូណាន៖ ធ្វើទេសចរណ៍ភូមិដើម្បីជួយកសិករបន្ថែមប្រាក់ចំណូល

2020-06-03 17:51:15 |ប្រភព:yunnangateway

ភូមិ សៀងរេនតុង នៃតំបន់ទេសចរណ៍ភូជឺហី ស្រុកឈាវបី ខេត្តយូណាន ជាភូមិដ្ឋានជនជាតិយីស្នាក់នៅដែលមានភាពក្រីក្រកាលពីមុន។  ក្រោយពីតំបន់ទេសចរណ៍ភូជឺហីត្រូវបានអាជីវកម្ម  ភូមិ សៀងរេនតុងពឹងផ្អែកធនធានទេសចរណ៍បឹងនិងផ្កាឈូកដែលមានទំហំផ្ទៃដីយ៉ាងធំ  អភិវឌ្ឍន៍ឧស្សហកម្មទេសចរណ៍ភូមិ  ហើយបានឈានទៅកាន់ផ្លូវចាកចេញពីភាពក្រីក្រនិងជីវភាពធូរធារជាបន្តបន្ទាប់។ក្នុងភូមិមានគ្រួសារចំនួន១៩០បានប្រើប្រាស់ធនធានដូចជា ទឹកស្រះនិងទីធ្លា  ដើម្បីបើកភោជនីយដ្ឋាន  ផ្ទះសំណាក់ សណ្ឋាគារភូមិជាដើម  ដែលបានទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសទៅគយគន់និងធ្វើទេសចរណ៍  ប្រាក់ចំណូលសុទ្ធមនុស្សជាមធ្យមនៃភូមិសៀងរេនតុងនៅឆ្នាំមុនបានកើនឡើងជាង៤ម៉ឺនយ័នស្មើនឹង៥៦២៩ដុល្លាអាមេរិក៕