ទំពាំងបាយជូរទឹកកកស្រុកវួយស៊ីទទួលបានផលយ៉ាងច្រើនសម្បើម

2020-01-03 18:38:52 |ប្រភព:yunnangateway

ពេលថ្មីៗនេះ  ស្រុកស្វយ័តជនជាតិលីស៊ូវួយស៊ីបានធ្លាក់ព្រិល  ទំពាំងបាយជូរទឹកកកបានចូលមកដល់ពេលទុំបេះបាន  បើប្រៀបធៀបនឹងឆ្នាំមុន  ទិន្នផលទំពាំងបាយជូរក្នុងស្រុកនឹងកើនឡើងលើស ២០%។

ចូលក្នុងចំការទំពាំងបាយជូរ  គ្រប់កន្លែងសុទ្ធតែសាយភាយក្លិនក្រអូបទំពាំងបាយជូរ។  លោក Li Jun ជាអ្នកភូមិឡានយុងឃុំបោហឺបាននិយាយទាំងញញឹមថា  យើងមើលទំពាំងបាយជូរមួយចង្កោមនេះ ផ្លែល្អណាស់ឆ្នាំនេះ  លោក Li Jun ប្រាប់ថា  ឆ្នាំនេះបានដាំដុះទំពាំងបាយជូរ០.៥៣ហិចតា  ដោយសារមើលថែបានល្អក៏ទទួលបានទិន្នផលខ្ពស់  ប្រាក់ចំណូលជាមធ្យមអាចដល់៦៥០០យ័នក្នុង០.០៦ហិចតា   ឆ្នាំនេះលក់តែទំពាំងបាយជូរទឹកកកអាចរកប្រាក់ចំណូលបានជាង៥ម៉ឹនយ័ន។

យោងតាមដំណឹងបានឱ្យដឹងថា  ស្រាទឹកកកវួយស៊ីឆ្លងកាត់ការអភិវឌ្ឍជាង១០ឆ្នាំ  បានបង្កើតចេញជាទ្រង់ទ្រាយដែលបច្ចុប្បន្ននេះទីតាំងផ្ទៃដីដាំដុះទំពាំងបាយជូរទឹកកកមានប្រមាណជិត៤៦៦.៧ហិចតា។  ក្រុមហ៊ុននាំមុខក្នុងតំបន់បានប្រើប្រាស់ទម្រង់“ក្រុមហ៊ុន+ទីតាំងដាំដុះ+កសិករ”ដែលក្រុមហ៊ុនទិញទំពាំងបាយជូរពីកសិករដោយតម្លៃខ្ពស់ជាងតម្លៃទីផ្សារ ១០ %  ឯកសិករទទួលបានប្រាក់ចំណូលក្នុង០.០៦ហិចតាប្រមាណជាង៥០០០យ័ន៕

អ្នកកាសែត៖ Zhang Fan Xiao Zhixiong

អ្នកបកប្រែ៖ លីហ្សា