
នាថ្ងៃទី០៣ ខែមករា ខែបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៃបុគ្គលិកវេជ្ជសាស្ត្រលើកទី១០គុនមីញបានបើកដំណើរការនៅមន្ទីរពេទ្យម៉ារីយ៉ាយូណាន។ ខែបរិច្ចាគឈាមដោយបុគ្គលិកវេជ្ជសាស្ត្រស្ម័គ្រចិត្តលើកនេះនឹងរៀបចំរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ បុគ្គលិកវេជ្ជសាស្ត្រដែលមកពីអង្គការវេជ្ជសាស្ត្រក្នុងទីក្រុងគុនមីញនិងស្រុក ទីក្រុង ខណ្ឌក្រោមគុនមីញនឹងធ្វើបរិច្ចាគឈាមខ្លួន ព្រមទាំងសង្ឃឹមថាអាចសង្គ្រោះជីវិតអ្នកជម្ងឺកាន់តែច្រើននៅពេលអាសន្ន។

《លក្ខន្តិកៈស្តីពីការបរិច្ចាគឈាមនៃទីក្រុងគុនមីញ》បានកំណត់ខែមករារាល់ឆ្នាំជាខែបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៃបុគ្គលិកវេជ្ជសាស្ត្រ ។ តាំងពីឆ្នាំ២០១០ដល់ឆ្នាំ២០២០កន្លងមក ខែបរិច្ចាគឈាមដោយបុគ្គលិកវេជ្ជសាស្ត្រស្ម័គ្រចិត្តគុនមីញបានរៀបចំ១០ឆ្នាំមកហើយ មានបុគ្គលិកវេជ្ជសាស្ត្រកាន់តែច្រើនបានចូលរួម។ យោងតាមស្ថិតិបានឱ្យដឹងថា នៅឆ្នាំ២០១៨មានបុគ្គលិកវេជ្ជសាស្ត្រចំនួន៨៤៣០រូបបានចូលរួមក្នុងការបរិច្ចាគ ឯប្រមាណបរិច្ចាគឈាមមានចំនួន ២.៤ លានមីលីលីត្រ នៅឆ្នាំ២០១៩ មានបុគ្គលិកវេជ្ជសាស្ត្រចំនួន៩៣៩១រូបចូលក្នុងការបរិច្ចាគ ឯប្រមាណបរិច្ចាគឈាមមានចំនួន ២.៧១ លានមីលីលីត្រ ៕

អ្នកការសែត៖ Li Hengqiang
អ្នកបកប្រែ៖ លីហ្សា