លោក​ Xi Jinping ប្រធានរដ្ឋចិនផ្ញើ​សំបុត្រឆ្លើយតបតំណាង​និស្សិតនៃ​សម្ព័ន្ធបម្រែបម្រួល​អាកាសធាតុ​នៃ​សកលវិទ្យាល័យ​ពិភពលោក​

2020-01-07 18:02:30 |ប្រភព:CRI

ថ្ងៃ​ទី​១​ខែ​មករា​ លោក​ Xi Jinping ប្រធានរដ្ឋចិនផ្ញើសំបុត្រឆ្លើយតបតំណាង​និស្សិតនៃ​សម្ព័ន្ធបម្រែបម្រួល​អាកាសធាតុ​នៃ​សកលវិទ្យាល័យ​ពិភពលោក​ ដោយបាន​សម្តែងការកោតសរសើរ​ចំពោះការដែល​និស្សិតទាំង​ឡាយបានផ្តោតការយកចិត្តទុកដាក់រួម​អំពី​បញ្ហា​ពាក់​ព័ន្ធនឹងអនាគតរបស់​មនុស្សជាតិ​ រំពឹង​ថា​និស្សិតទាំង​ឡាយធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​យ៉ាង​​សកម្ម​ដើម្បី​ថែរក្សាការពារ​ផែនដី​​របស់​មនុស្សជាតិ​ទាំង​ឡាយ​ឱ្យ​បាន​ល្អ​។

និស្សិត​ទាំង​ឡាយ​បាន​សរសេរ​ក្នុ​ង​សំបុត្របញ្ជាក់​ពី​ឆន្ទៈក្នុង​ការ​ធ្វើជា​អ្នកឈានមុខ​នៃ​ការទប់​ទល់​នឹងបម្រែបម្រួល​អាកាសធាតុ​ ធ្វើ​ជា​អ្នកក​សាងស្ពានសហប្រតិបត្តិការ​អន្តរជាតិ​​ ខិតខំប្រឹងប្រែង​យ៉ាង​សកម្ម​ដើម្បី​រួម​ចំណែកក្នុង​ការ​កសាងសហគមន៍​រួម​វាសនាមនុស្សជាតិ ​។

 

អ្នកបកប្រែ:Li Zhanjing