នៅឆ្នាំ ២០១៩ ប្រជាពលរដ្ឋចិនគិតជាមធ្យមក្នុងមួយម៉ឺននាក់មានប៉ាតង់តក្កកម្មចំនួន ១៣.៣ ។ ពាណិជ្ជសញ្ញាដែលបានចុះបញ្ជីមាន ២៥លាន ២សែន ១ម៉ឺន ៩ពាន់ គិតជាមធ្យមគឺអង្គភាពទីផ្សារចំនួន ៤.៩ មានការចុះបញ្ជីពាណិជ្ជសញ្ញាមួយ ។ នេះមានន័យថា គុណភាពនិងប្រសិទ្ធិភាពនៃកម្មសិទ្ធបញ្ញារបស់ចិនបានកើនឡើងជាបន្តបន្ទាប់និងឆាប់រហ័ស ។
តាមដំណឹងបានឱ្យដឹងថា ប្រទេសចិននឹងបង្កើនសមត្ថភាពការពារកម្មសិទ្ធិបញ្ញាថែមមួយកម្រិតទៀត ព្រមទាំងខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិខាងការការពារកម្មសិទ្ធិបញ្ញា ។
អ្នកបកប្រែ:Li Qingli