ពេលថ្មីនេះ វេទិកាអ៊ីនធឺណែតឧស្សាហកម្មនិងការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ព្រមទាំងសកម្មភាពសហគ្រិនចូលឆ្នាំថ្មីឆ្នាំ២០២០បានរៀបចំនៅទីក្រុងគុនមីញ។
សកម្មភាពនេះផ្តោតទៅលើការញ៉ាំងឱ្យសហគ្រិនកាន់តែច្រើនស្វែងយល់ពីកាលានុវត្តភាពអភិវឌ្ឍន៍នៃយោគសម័យអ៊ីនធឺណែត តំបន់គុនមីញនៃតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិន(យូណាន) ដើម្បីនាំចូលគោលគំនិតអភិវឌ្ឍន៍ថ្មីៗសម្រាប់សហគ្រាសយូណាន ដើម្បីបញ្ជាក់កម្លាំងសម្រាប់ការលើកកម្ពស់កម្រិតអ៊ីនធឺណែតនៃសហគ្រាសនិងឧស្សហកម្មយូណាន។
វេទិកានេះបានវែកញែកនូវបរិយាកាសសេដ្ឋកិច្ចទីផ្សារបច្ចុប្បន្នដែលយល់ឃើញថា យោគសម័យអ៊ីនធឺណែតឧស្សាហកម្មបានមកដល់ហើយ ជាពិសេសគឺការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យវិទ្យាសាស្ត្រដូចជាIT(អ៊ីនធឺណែត)IOT(The Internet of Things)ទិន្នន័យធំAI និង5Gជាដើម។ល។
អ្នកសារព័ត៌មាន៖ Li Yuechun
អ្នកបកប្រែ៖ លីហ្សា