ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរក្នុងបុណ្យចូលឆ្នាំថ្មីចិន២០២០ដែលប៉ាន់ស្មានផ្លូវដែកយូណាននឹងដឹកជញ្ជូនអ្នកដំណើរ៩.៧លាននាក់

2020-01-10 18:47:46 |ប្រភព:yunnangateway

សន្និសីទសារព័ត៌មានដឹកជញ្ជូនអ្នកដំណើរក្នុងបុណ្យចូលឆ្នាំថ្មីចិន២០២០ខេត្តយូណានបានរៀបចំនៅថ្ងៃទី០៩ ខែមករា  អ្នកសារព័ត៌មានទទួលដំណឹងថាក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរក្នុងបុណ្យចូលឆ្នាំថ្មីចិន២០២០  ក្រុមហ៊ុននាយកដ្ឋានគុនមីញផ្លូវដែកប្រទេសចិនប៉ាន់ស្មានថា  នឹងដឹកជញ្ជូនអ្នកដំណើរ៩.៧លាននាក់  បើប្រៀបធៀបនឹងឆ្នាំមុន  នឹងកើនឡើង១១.៥%។

ការដឹកជញ្ជូនអ្នកដំណើរបុណ្យចូលឆ្នាំថ្មីចិន២០២០ចាប់តាំងពីថ្ងៃទី១០ ខែមករា  ហើយបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ដែលមានរយៈពេលចំនួន៤០ថ្ងៃ៕

អ្នកសារព័ត៌មាន៖ Nian Xinhong

អ្នកបកប្រែ៖ លីហ្សា