លោកស៊ីជីនភីងជួបសន្ទនាជាមួយលោកស្រីAung San Suu Kyi

2020-01-19 17:51:53 |ប្រភព:CRI

 ព្រឹក​ថ្ងៃទី ១៨ ខែមករា​តាមម៉ោង​តំបន់ លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ជួបសន្ទនា​ជាផ្លូវការ​ជាមួយ​លោកស្រី​Aung San Suu Kyi ទីប្រឹក្សា​កិច្ចការ​រដ្ឋ​មីយ៉ាន់ម៉ា​នៅ​ក្រុងណៃពីដោ ។

លោកស៊ីជីនភីង​ថ្លែងថា លើកនេះ​យើងបានសម្រេចចិត្ត​ថារួមគ្នា​កសាង​សហគមន៍​រួមវាសនា​រវាង​ចិននិង​មីយ៉ាន់ម៉ា វានឹង​ត្រួសត្រាយ​យុគសម័យថ្មី​នៃទំនាក់ទំនង​ទ្វេភាគី ។ យើង​ត្រូវតែ​អនុវត្ត​ឱ្យបានល្អ ចាត់ចែង​ជាប្រព័ន្ធ​ចំពោះ​ការផ្លាស់ប្តូរ​និងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​ក្នុងដំណាក់កាល​ក្រោយ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ទំនាក់ទំនង​ចិននិង​មីយ៉ាន់ម៉ា​បោះទៅកាន់​កម្រិតថ្មី​មួយ ។ ទី ១ គឺពន្លឿន​ការតភ្ជាប់គ្នា កសាង​របៀងសេដ្ឋកិច្ច​ឱ្យបានល្អ ។ ទី ២ គឺបង្កើន​ទំនាក់ទំនង​និង​ការតភ្ជាប់គ្នា ។ ទី ៣ គឺពង្រីក​វិនិយោគ​ពាណិជ្ជកម្ម ទី ៤ គឺ​ធ្វើឱ្យ​ការផ្លាស់ប្តូរ​វប្បធម៌​មនុស្សសាស្រ្ត​កាន់តែ​ស៊ីជម្រៅ ។

លោកស្រី​Aung San Suu Kyi បានថ្លែងថា ដំណើរទស្សនកិច្ច​លើកនេះ​របស់លោក​ស៊ីជីនភីង​មានសារសំខាន់ណាស់ ។ ភាគីមីយ៉ាន់ម៉ា​រីករាយ​ពួតដៃគ្នា​ជាមួយភាគីចិន រួមគ្នា​កសាង​សហគមន៍​រួមវាសនា​រវាង​មីយ៉ាន់ម៉ា​និងចិន ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ៕

 

អ្នកបកប្រែ:Xu Xiaoxia