ក្រសួងការបរទេសចិនថ្លែងថា ចាប់ពីថ្ងៃទី ១ ខែកុម្ភៈតទៅនឹងអាចសម្រេចបាននូវការធ្វើលិខិតឆ្លងដែននៅទូទាំងពិភពលោក

2020-01-19 17:59:05 |ប្រភព:CRI

កាលពី​ថ្ងៃទី ១៧ ខែមករា​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កិច្ចការ​កុងស៊ុល​ប្រចាំឆ្នាំ លោក​Cui Anmin ប្រធាន​នាយកដ្ឋាន​កិច្ចការ​កុងស៊ុល​នៃក្រសួង​ការបរទេសចិន​បាន​ឱ្យដឹងថា ស្ថានទូត​និង​ស្ថានកុងស៊ុល​ប្រចាំនៅ​បរទេស​នានា​នឹង​ដាក់ចេញ​នូវ​វិធានការ​ធំៗចំនួន ២ គឺ​ការធ្វើលិខិត​ឆ្លងដែន​នៅទូទាំងពិភពលោក​ចាប់ពី​ថ្ងៃទី ១ ខែកុម្ភៈ​តទៅ ព្រមទាំង​ការលុបចោល​លក្ខខណ្ឌ​រឹតត្បិត​ក្នុងការស្នើសុំ​លិខិត​ឆ្លងដែន​ម្តងទៀត​បន្ទាប់ពី​លិខិត​ឆ្លងដែន​នៃប្រជាពលរដ្ឋចិន​ត្រូវបាន​បាត់ ខូច​ឬ​ចោរលួច ។

លោក​Cui Anmin ថ្លែងថា ថ្ងៃក្រោយ ប្រជាពល​រដ្ឋចិន​នៅឯនាយសមុទ្រ​អាច​សុំ​ប្តូរ​ឬស្នើសុំ​លិខិត​ឆ្លងដែន​បាន​នៅ​ស្ថានទូត​និង​ស្ថានកុងស៊ុល​ប្រទេសចិន​ប្រចាំនៅ​បរទេស​ណាទាំងអស់ ។

ក្រៅពីនេះ ក្រសួង​ការបរទេសចិន​និង​ស្ថានទូត ឬស្ថានកុងស៊ុល​ប្រចាំនៅ​បរទេស​ក៏មាន​ផែនការ​ផ្តល់​សេវាកម្ម​តាមរយៈ​ប្រព័ន្ធអ៊ីនធើណិត​ជាច្រើន​ដោយ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាថ្មី ៕

 

អ្នកបកប្រែ:Xu Xiaoxia