កិច្ចសហប្រតិបត្តិការទេចរណ៍ចិន-កម្ពុជាមានអនាគតតភ្លឺស្វាង

2020-01-20 18:20:07 |ប្រភព:yunnangateway

នៅខែមករាឆ្នាំនេះ  រដ្ឋាភិបាលនៃប្រទេសទាំងពីរចិននិងកម្ពុជាបានឯកភាពគ្នាលើការកំណត់ឆ្នាំ២០១៩ នេះជា“ឆ្នាំវប្បធម៌-ទេសចរណ៍ចិន-កម្ពុជា”ដើម្បីជំរុញឱ្យទេសចរនៃប្រទេសទាំងពីរធ្វើដំណើរទៅមកឱ្យបានច្រើន  ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី  ជំវុញឱ្យកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍ដើរតួនាទីកាន់តែសំខាន់និងរួមចំណែកក្នុងការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា តាមរយៈការរៀបចំកម្មវិធីផ្លាស់ប្តូរគ្នា  និងសកម្មភាពសហប្រតិបត្តិការដូចជាកិច្ចសហប្រតិបត្តិការដូចជាកិច្ចប្រជុំផ្សព្វផ្សាយពីវិស័យទេសចរណ៍  កម្មវិធីសម្តែងសលិ្បៈ  វេទិកា  សិក្ខាសាលា  វគ្គបណ្តុះបណ្តាល  និងការតាំងពិព័រណ៍ជាដើម។

ពិធីអបអរសាទរ“ឆ្នាំវប្បធម៌-ទេសចរណ៍ចិន-កម្ពុជា”បានត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ។កម្មវិធីសម្តែងសិល្បៈប្រជាប្រិយចិនបានត្រូវសម្តែងនៅប្រទេសកម្ពុជា។ វេទិកាជាន់ខ្ពស់អន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌មិត្តភាពចិន-កម្ពុជារៀបចំនៅខេត្តសាន់ស៊ី។

សួនពិព័រណ៍ជាតិនៃពិព័រណ៍ពិភពលោកក្រុងប៉េកាំងបានបើកសម្ពោធជាផ្លូវការ។  កម្ពុជាបានចូលរួមពិព័រណ៍វប្បធម៌-ទេសចរណ៍ក្រុងប៉េកាំងក្នុងនាមជាប្រទេសកិត្តិយស។  ពិព័រណ៍វត្ថុបុរាណល្បីនៃប្រទេសកម្ពុជាបានរៀបចំនៅក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះទេ  ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនោះ  ប្រទេសចិននិងកម្ពុជាបានរៀបចំសកម្មភាពផ្លាស់ប្តូរគ្នាមួយចំនួនទៀតដែលបានធ្វើឱ្យ“ឆ្នាំវប្បធម៌-ទេសចរណ៍ចិន-កម្ពុជា”នេះមានខ្លឹមសារកាន់តែសម្បូរបែប។  ប្រទេសចិនជាប្រភពទេចរធំជាងគេរបស់កម្ពុជា។

ការរៀបចំកម្មវិធី“ឆ្នាំវប្បធម៌-ទេសចរណ៍ចិន-កម្ពុជា”បានធ្វើឱ្យប្រជាជនចិនកាន់តែច្រើនស្គាល់ប្រទេសកម្ពុជា  ហើយក៏បានជំរុញការផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍កម្ពុជា។  ប៉ុន្មានឆ្នាំមកនេះ  ប្រទេសចិននិងកម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការស្អិតល្មួត  ក្នុងការអនុវត្តគម្រោងវារីអគ្គិសនី  គមនាគមន៍  កំពង់ផែនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត  ដែលបាននាំមកនូវផលលាភដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច  និងសង្គមកិច្ចកម្ពុជា។

គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ  គម្រោងជួសជុលព្រលានយន្តហោះអន្តរជាតិភ្នំពេញ  គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត  ដែលរួមគ្នាអនុវត្តដោយភាគីទាំងពីរ  បានជួយកែលម្អល័ក្ខខ័ណ្ឌនៃការធ្វើដំណើរក្នុងប្រទេសកម្ពុជា  ជំរុញការតភ្ជាប់តំបន់ទេសចរណ៍ផ្សេងៗនិងបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀត។

នៅខែវិច្ឆិកាឆ្នាំនេះ  សម្តេចអគ្គមហារសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសអាស៊ីបូព៌ាថា  ប្រទេសចិនបានជួយប្រទេសកម្ពុជាសង់ផ្លូវច្រើនដែលមិនគ្រាន់តែសម្រេចនូវការតភ្ជាប់តំបន់ផ្សេងៗក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ  ថែមទាំងបានជំវុញការតភ្ជាប់ប្រទេសកម្ពុជាទៅនឹងប្រទេសវៀតណាម លាវនិងថៃ  ហើយបានជំរុញការធ្វើសមាហរណកម្មននៃតំបន់ទន្លេមេគង្គ និងអាស៊ាន។

ក្រៅពីការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ  និង“គ្រឿងរឹង”ផ្សេងៗទៀត  គម្រោង“គ្រឿងទន់”មួយចំនួនធំដែលធ្វើកិច្ចសហប្រតិបត្តិការដោយប្រទេសចិននិងកម្ពុជានោះ  ក៏បានជំរុញញការអភិវឌ្ឍទេសចរណ៍នៃប្រទេសកម្ពុជាដែរ។  ក្នុងនោះ  កម្មវិធីស្តែងសិល្បៈ“ស្នាមញញឹមអង្គរ”ដែលផលិតដោយក្រុមហ៊ុនវិនិយោគឧស្សាហកម្មវប្បធម៌ខេត្តយូណានគឺជាគម្រោងដ៏ជោគជ័យមួយ។

“ស្នាមញញឹមអង្គរ”បានទទួលការស្វាគមន៍ពីភ្ញៀវទេសចរណ៍ដែលមកពីបណ្តាប្រទេសនានា  និងបានក្លាយទៅជាគម្រោងទេសចរណ៍និងម៉ាកទេសចរណ៍ល្បីឈ្មោះរបស់ប្រទេសកម្ពុជាសម្រាប់ជំរុញការផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរ។

ការកែលម្អ“គ្រឿងរឹង”និង“គ្រឿងទន់”បានធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចិន-កម្ពុជាទទួលបាននូវលទ្ធផលជាផ្លែផ្កា  ក្នុងឱកាសឆ្នាំវប្បធម៌-ទេសចរណ៍នេះ។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់។  ខ្ញុំជឿជាក់ថា  កិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍រវាងប្រទេសចិននិងកម្ពុជាមុខជានឹងអាចមានអនាគតកាន់តែភ្លឺស្វាងមិនខាន។

ដោយលោក ជូ ជឹនម៉េង អ្នកសង្កេតការណ៍ពិសេសនៃទស្សនាវដ្តី សាស្រ្តាចារ្យនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍(គុនមីញ) ប្រទេសចិន