ក្រសួងការបរទេសចិនអះអាងថាប្រទេសចិននឹងចូលរួមសនិ្នសីទអង្គការសុខភាពពិភពលោក ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវអំពីសភាពជំងឺរលាកសួតថ្មី

2020-01-22 16:44:10 |ប្រភព:CRI

ថ្ងៃទី ២១ ខែ​មករា ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៃ​ក្រសួង​ការ​បរទេស​ចិន​ ​លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ឧទ្ទេសនាមអំ​ពី​សភាព​ជំងឺ​ពាក់ព័ន្ធ​ ដោយ​បាន​ថ្លែង​ថា បន្ទាប់​ពី​បាន​ផ្ទុះ​សភាព​ជំងឺ​រលាក​សួត​ថ្មី រដ្ឋាភិបាល​ចិន​បានយក​ចិត្ត​ទុក​ដាក់​​ខ្ពស់​ទៅលើ​ការងារ​បង្ការ​និង​គ្រប់គ្រង​សភាព​ជំងឺ ព្រម​ទាំង​បានធ្វើ​​ការ​ចាត់​ចែង​ដោយ​គ្រប់​ជ្រុង​ជ្រោយ ។

ប្រទេ​សចិន​បានជូន​ដំណឹង​អំពី​​សភាព​ជំងឺដោយ​ទាន់​ពេល​វេលា​​ទៅ​កាន់​ប្រទេស​ពាក់​ព័ន្ធ​នៃ​អង្គការ​សុខភាព​ពិភពលោក និង​ហុងកុង​ ម៉ាកាវ ក៏​ដូច​ជាតំបន់​​តៃវ៉ាន់​ផង​ដែរ ដោយ​កាន់​អាកប្បកិរិយា​មាន​ទំនួស​ខុស​ត្រូវ​​ខ្ពស់​ចំពោះ​សនិ្តសុខ​សុខាភិបាល​​ពិភពលោក​ទាំង​មូល ។

ក្រៅ​ពី​នេះ ដោយ​ទទួល​បាន​សេចកី្ត​អញ្ជើញ​ពី​អង្គការ​សុខភាព​ពិភពលោក នៅ​យប់​ថ្ងៃទី ២២ ខែ​មករា​ ប្រទេស​ចិន​នឹង​ចូល​រួម​សនិ្នសីទ​នៃ​គណៈកម្មការ​ករណី​កើត​មាន​ជាយថាហេតុ​តាម​លក្ខន្តិកៈ​សុខាភិបាល​អន្តរជាតិ ក្នុង​សនិ្នសីទ​លើក​នេះ តំណាង​​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​និង​អង្គការ​សុខភាព​ពិភពលោក ព្រម​និង​អ្នក​ជំនាញ​ពាក់​ព័ន្ធ​នឹង​ចែក​រំលែក​ពី​ព័ត៌មាន​អំពី​សភាព​ជំងឺ​រលាក​សួត​ថ្មី ក្នុង​ន័យ​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​​វិទ្យាសាស្ត្រ​ចំពោះ​សភាព​ជំងឺ ។

ប្រទេ​សចិន​រីក​រាយ​បន្ត​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​កាន់​តែ​ស៊ី​ជម្រៅ​ជា​បន្ត​ទៀត សហការ​ជា​មួយ​សហគមន៍​អន្តរជាតិ​ ដើម្បី​រួម​គ្នា​ទប់​ទល់​នឹង​សភាព​ជំងឺ ក៏​ដូច​ជា​រួម​គ្នា​គាំពារ​សន្តិសុខ​សុខាភិបាល​ក្នុង​តំបន់​និង​ពិភពលោក​ទាំង​មូលផង​ដែរ ៕

 

អ្នកបកប្រែ:Guo Xiangqing