អ្នកសារព័ត៌មានបានទទួលដំណឹងពីមន្ទីរពាណិជ្ជកម្មនៃខេត្តយូណានឱ្យដឹងថា មន្ទីរពាណិជ្ជកម្មនៃខេត្តយូណានបានប្រមូលផ្តុំនូវបរិក្ខាសម្ភារៈការពារនិងគ្រប់គ្រងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាតាមរយៈវីធីសាស្ត្រជាច្រើន គិតដល់ពេលព្រឹកនាថ្ងៃទី០១ ខែកុម្ភៈ មានម៉ាស់វេជ្ជសាស្ត្រនាំចូលនិងម៉ាស់ការពារប្រើប្រាស់ប្រចាំថ្ងៃចំនួន៩៣៦០.៩ពាន់ម៉ាស សម្លៀកបំពាក់ការពារផ្នែកវេជ្ជសាស្ត្រចំនួន៧២៧៤ឈុត វ៉ែនតាកាពារផ្នែកវេជ្ជសាស្ត្រចំនួន២៨៦ និងស្រោមដៃជ័រចំនួន៩៥០០គូត្រូវបានដឹកជញ្ជូនដល់ខេត្តយូណានដោយជោគជ័យ។
ទន្ទឹមគ្នានេះ មន្ទីរពាណិជ្ជកម្មខេត្តយូណានបានទិញម៉ាស់ វេជ្ជសាស្ត្រ និងម៉ាស់ការពារប្រើប្រាស់ប្រចាំថ្ងៃចំនួន៨៦៨ពាន់ សម្លៀកបំពាក់ការពារផ្នែកវេជ្ជសាស្ត្រចំនួន៩.២ពាន់ឈុត ស្រោមដៃកៅស៊ូចំនួន១២.៥ពាន់គូ វ៉ែនតាកាពារផ្នែកវេជ្ជសាស្ត្រចំនួន១៤៦០ និងទឹកថ្នាំសម្លាប់មេរោគ ៤០០០គីឡូ ដែលកំពុងតែរៀបចំឯកសារពាក់ព័ន្ធនាយកដ្ឋានគយ និងភ័ស្តុភារសំរាប់សម្ភារៈបរិក្ខាទាំងអស់នេះយ៉ាងសកម្ម។ ក្រៅពីនេះទៀត ថែមទាំងពិភាក្សាបន្តដើម្បីទិញបរិក្ខាសម្ភារៈពាក់ព័ន្ធ និងព្យាយាមពង្រីកទំហំនាំចូលផងដែរ៕
អ្នកសារពត័មាន៖ Han Chengyuan
អ្នកបកប្រែ៖ លីហ្សា