ខេត្តយូណានប្រទេសចិនរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាសរុបចំនួន១២៤ករណី

2020-02-04 17:43:29 |ប្រភព:

ចាប់ពីម៉ោង០ដល់ម៉ោង១២ នាថ្ងៃទី០៥ ខែកុម្ភៈ ខេត្តយូណានបានរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាបានបន្ថែ២ករណី (គឺទីក្រុងគុនមីញមាន១ករណី មណ្ឌលស្វយ័តស៊ីសួងប៉ាន់ណាមាន១ករណី)។ ខេត្តយូណានបានរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាសរុបចំនួន១២៤ករណី ក្រៅពីអ្នកជំងឺរលាកសួតថ្មីបានព្យាបាលជានិងចាកចេញពីមន្ទីរពេទ្យ អ្នកជំងឺរលាកសួតថ្មីផ្សេងទៀតសុទ្ធតែទទួលការព្យាបាលដោយឡែកនៅមន្ទីរពេទ្យកំណត់។ ជាបច្ចុប្បន្ននេះ ករណីធ្ងន់ធ្ងរនិងគ្រោះថ្នាក់មាន២ករណី ករណីធ្ងន់ធ្ងរមាន១៣ករណី ករណីព្យាបាលជានិងចាកចេញពីមន្ទីរពេទ្យមាន៥ករណី ករណីមនុស្សដែលសង្ស័យថាមានជំងឺមានចំនួន១៣៨ករណី។ មនុស្សដែលបានប៉ះពាល់អ្នកជម្ងឺ ឬអ្នកសង្ស័យមានជម្ងឺដោយកំពុងតែទទួលការសង្កេតមើលតាមវេជ្ជសាស្ត្រមានចំនួន៣៦២៨នាក់ គ្មានករណីស្លាប់។

ក្នុងករណីអ្នកឆ្លងជំងឺរលាកសួតថ្មី ទីក្រុងគុនមីញមាន៣៤ករណី មណ្ឌលស្វយ័តស៊ីសួងប៉ាន់ណាមាន១៥ករណី ទីក្រុងយូស៊ីមាន១២ករណី ទីក្រុងចៅថុងមាន១០ករណី ទីក្រុងឈូជីនមាន១០ករណី ទីក្រុងបោសានមាន៨ករណី មណ្ឌលស្វយ័តដាលីមាន៧ករណី ទីក្រុងលីចាំងមាន៧ករណី មណ្ឌលស្វយ័តហុងហឺមាន៥ករណី មណ្ឌលស្វយ័តដឺហុងមាន៥ករណី មណ្ឌលស្វយ័តឈុស្យុងមាន៥ករណី ទីក្រុងភូអឺមាន៤ករណី មណ្ឌលស្វយ័តវេនសានមាន១ករណី ទីក្រុងលីនឆាំងមាន១ករណី៕
អ្នកបកប្រែ៖ លីហ្សា