“ឪពុកខ្ញុំដែលបានស្លាប់ក៏ជាប៉ូលីសដូចខ្ញុំដែរ ក្នុងគ្រួសារខ្ញុំបីជំនាន់សុទ្ធតែជាប៉ូលីស។” លោក Wang Yunbiao និយាយបែបនេះ។
លោក Wang Yunbiao និងកូនប្រុសច្បង Wang Qifengកូនប្រុសតូចWang Jiehui សុទ្ធតែជាប៉ូលីសនៃស្រុកជានសុយ មណ្ឌលស្វយ័តជនជាតិហានី ជនជាតិយី ហុងហឺខេត្តយូណាន ប្រពន្ធលោក Wang Qifengi ឈ្មោះ Zhao Mengjiaoជាគ្រូពេទ្យមួយរូប។ តាំងពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកន្លងមក ពួកគេសុទ្ធតែធ្វើការរហូតដល់បច្ចុប្បន្ន ដើម្បីខិតខំទប់ទល់ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណា។
ក្រោយពីវីរុសកូរ៉ូណាកើតឡើង លោក Wang Yunbiao និងកូនប្រុសទាំងពីរបានត្រឡប់ទៅធ្វើការវិញជាបន្ទាន់។ បងប្អូនទាំងពីរ លោក Wang Qifeng និងលោក Wang Jiehui នៅទីតាំងផ្តល់សេវាកម្មសម្រាប់ការការពារ និងគ្រប់គ្រងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណា ដើម្បីត្រួតពិនិត្យរថយន្តចេញចូល និងមនុស្សមកពីកន្លែងផ្សេង ថែមទាំងត្រួតពិនិត្យកម្តៅរាងកាយ។ លោក Wang Yunbiao សល់តែមួយឆ្នាំគឺត្រូវចូលនិវត្តន៍ហើយ លោកក៏ខិតខំធ្វើការជាច្រើន ចំពោះសម្ភារៈការពារដូចជា ម៉ាស់ ស្រោមដៃ ឱសថជាដើមដែលប្រមូលផ្តុំមក លោកនឹងចាត់ចែងជាបន្ទាន់ឱ្យប៉ូលីសស៊ីវិលដែលកំពុងធ្វើការនីមួយៗ។
គ្រូពេទ្យ Zhao Mengjiao បានទៅតំបន់បឹងសៀគុយ និងទីលានសាមគ្គីជនជាតិជាដើមជាប់រយៈពេលមួយសប្តាហ៍ ដើម្បីចាត់ចែងទឹកថ្នាំចិនសែដោយមិនគិតថ្លៃជូនប្រជាជនជានសុយ។
ភារៈកិច្ចការពារនិងគ្រប់គ្រងជំងឺរលាកសួតថ្មីធ្វើឱ្យសមាជិកគ្រួសារជួបជុំគ្នាយ៉ាងលំបាកជាខ្លាំង គ្រួសាររបស់លោក Wang Yunbiao មានក្រុម WeChat មួយ ជារៀងរាល់ថ្ងៃ ពួកគេតែងតែរាយការណ៍ស្ថានភាពរបស់ខ្លួនឯង ផ្លាស់ប្តូរព័ត៌មានអំពីស្ថានការជំងឺរលាកសួតថ្មី រួមគ្នាសិក្សាចំណេះដឹងឃោសនាការពារនិងគ្រប់គ្រងជំងឺរលាកសួតថ្មី លើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពួកគេសង្ឃឹមថារដូវផ្ការីកថ្មីនឹងឆាប់មកដល់៕
អ្នកសារព័ត៌មាន៖ Han Haikuo Wang Chunyan
អ្នកបកប្រែ៖ លីហ្សា