គិលានុបដ្ឋាយិកាម្នាក់នៅខេត្តយូណានគូរគំនូរជូនសមាជិកក្រុមគ្រូពេទ្យជំនួយទីក្រុងវូហានដើម្បីជូនពរឱ្យបានក្តីសុខ

2020-02-05 14:11:39 |ប្រភព:

“ខ្ញុំជឿជាក់ថា ទោះជាពិធីអាពាហ៍ពិពាហ៍ត្រូវពន្យារពេល ប៉ុន្តែសុភមង្គលមិនពន្យារពេលនោះទេ។”

“ម៉ែ កុំយំ ។ កូនយល់ថា ភ្នែកម៉ែស្អាតជាងមុន។ ”

“ម៉ែ កូនមិនចង់ឱ្យម៉ែទៅទេ។”

នេះជាពាក្យពន្យល់នៅលើគំនូរដែលគិលានុបដ្ឋាយិកាម្នាក់នៅខេត្តយូណានគូសជូនសមាជិកក្រុមគ្រូពេទ្យជំនួយទីក្រុងវូហាន។

ជាងគំនូរឈ្មោះ Chen Mingrui ជាគិលានុបដ្ឋាយិកាម្នាក់ដែលធ្វើការរយៈ២២ឆ្នាំនៅមន្ទីរពេទ្យមហារីកខេត្តយូណាន។ ក្រោយពីបានរកឃើញមានជំងឺរលាកសួតថ្មី លោកស្រី Chen Mingrui ចុះបញ្ជីឈ្មោះជាបន្ទាន់ក្នុងក្រុមគ្រូពេទ្យជំនួយទីក្រុងវូហាន តែសោកស្តាយដោយសារលោកស្រីមិនត្រូវជ្រើសរើស ។

ទោះមិនបានចូលក្នុងក្រុមគ្រូពេទ្យ ប៉ុន្តែរាល់ថ្ងៃលោកស្រី Chen Mingrui យកចិត្តទុកដាក់ព័ត៌មានអំពីការទប់ទល់ជំងឺរលាកសួតថ្មី ហើយដើម្បីបានរួមចំណែកជាកម្លាំងចិត្តជាមួយមិត្តៗគ្រូពេទ្យនោះ លោកស្រីបានគូសរូបមួយថ្ងៃមួយសន្លឹកក្នុងការកត់ត្រានូទិដ្ឋភាពជួយសង្គ្រោះដ៏គួរឱ្យអាណិតអាសូរពីសំណាក់គ្រូពេទ្យជួរមុខ ព្រមទាំងជូនពរពួកគេឱ្យជួបតែក្តីសុ៕

អ្នកសារព័ត៌មាន៖ Zhao Pufan
អ្នបកប្រែ៖ លីហ្សា