មិត្តកម្ពុជាជូនម៉ាស់ក្តីស្រឡាញ់ចំនួន៥០២១មកហើយ

2020-02-05 17:45:23 |ប្រភព:Yunnangateway

“មានកុមារកម្ពុជាចំនួន៨៦ដែលធ្លាប់ទទួលការព្យាបាលជាពីមន្ទីរពេទ្យជំងឺសរសៃឈាមបេះដូងនិងខួរក្បាលហ្វូវៃខេត្តយូណាន ក្រុមគ្រួសារគេបានជូនម៉ាស់ក្តីស្រឡាញ់ ដើម្បីជួយប្រទេសចិនទប់ស្កាត់ជម្ងឺរលាកសួតថ្មីបង្កឡើងដោយវីរូសក៉ូរូណា។” នាថ្ងៃទី០៤ ខែកុម្ភៈ លោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអ្នកស្ម័គ្រចិត្តបានប្រគល់ម៉ាស់ជូនដល់មិត្តចិនលោកស្រី Li Ping នាំមកប្រទេសចិនវិញ។

នាថ្ងៃទី២៥ ខែមករា លោកបណ្ឌិត ជា មុនីឬទ្ធិ ដែលកើតពីគ្រួសារចិនបានរៀបចំ កម្មវិធីផ្តល់ម៉ាស់អំណោយក្តីស្រឡាញ់ពេញបេះដូងពីកម្ពុជាជូនមិត្តចិន ដែលមានរយៈពេល១០ថ្ងៃនៅស្នាក់ការប្រចាំភ្នំពេញនៃអង្គការមជ្ឈមណ្ឌលស្រាវជ្រាវឥរិយាបថនិងសុខភាពសិក្សា YUNDI គុនមីញ។

ក្នុងនោះ ក្រុមគ្រួសារខ្លះគ្មានការងារនិងប្រាក់ចំណូលថេរ ប្រាក់ចំណូលក្នុងមួយខែមិនដល់១០០ដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ដោយសារទទួលឥទ្ធិពលពីជម្ងឺរលាកសួតថ្មីបង្កឡើងដោយកូរ៉ូណា តម្លៃម៉ាស់ត្រូវបានដំឡើងថ្លៃ ជូនអំណោយម៉ាស់២ ប្រអប់ក៏ពិបាកណាស់ដែរចំពោះក្រុមគ្រួសារបែបនេះ ប៉ុន្តែពួកគេសប្បាយរីករាយណាស់ដែលបានជួយគ្រូពេទ្យចិន។ មានមនុស្សនិយាយថា “គឺគ្រូពេទ្យចិនសង្គ្រោះកូននិងគ្រួសារខ្ញុំ ទោះជាសមត្ថភាពពួកយើងមានកម្រិត តែខ្ញុំសង្ឃឹមថា ម៉ាស់ទាំងអស់នេះនឹងអាចជួយគ្រូពេទ្យចិនពុះពារគ្រាលំបាកនេះ។”

ម៉ាស់ទាំងអស់នេះមានគេជូនមកដោយផ្ទាល់ ក៏មានខ្លះផ្ញើមកតាមក្រុមហ៊ុនផ្ញើឥរ៉ាន់ ឬផ្ញើតាមអ្នកបើកបរឡានក្រុង ។ ដើម្បីការពារសុវត្ថិភាព យ៉ាងតិចម៉ាស់មួយត្រូវឆ្លងកាត់គ្រូពេទ្យជំនាញពីរនាក់ត្រួតពិនិត្យ។

“ម៉ាស់វេជ្ជសាស្ត្រប្រើតែម្តងចំនួន៥០០១និងម៉ាស់ប្រភេទ3Mចំនួន២០មកពី៨ខេត្តគឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តរតនគីរីជាដើម។” លោកបណ្ឌិត ជា មុនីឬទ្ធិ និយាយថា “កម្ពុជានិងចិនដូចញាត្តិមិត្តនឹងគ្នា ពួកយើងនឹងរួមគ្នាទប់ស្កាត់ការរាលដាល និងការចម្លងជម្ងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា។”

នាថ្ងៃទី០៤ ខែកុម្ភៈ លោកស្រី Li Ping ប្រគល់ម៉ាស់ដល់គណៈកម្មាធិការខេត្តយូណាននៃគណៈបក្ស Zhi Gong ប្រទេសចិនដើម្បីធ្វើការចាត់ចែង។ សូមបញ្ជាក់ថា ក្រោយពីម៉ាស់ទាំងនេះឆ្លងកាត់ការត្រួតពិនិត្យជំនាញដោយស្ថាប័នសុខាភិបាលពាក់ព័ន្ធ នឹងចាត់ចែងដល់មន្ទីពេទ្យដែលខ្វះខាតបរិក្ខាសម្ភារៈវេជ្ជសាស្ត្រជាបន្ទាន់៕
អ្នកសារព័ត៌មាន៖ Shen Yan
អ្នកបកប្រែ៖ លីហ្សា