ពេលព្រឹកម៉ោង៨ នាថ្ងៃទី០៥ ខែកុម្ភៈ នៅលើអាកាសនៃភូមិមឹងអាឃុំមឹងម៉ា ស្រុកមឹងលាន ទីក្រុងភូអឺ ខេត្តយូណនា នគរបាល Ai Kexiang នៃប៉ុស្តិ៍នគរបាលព្រំដែនមឹងអាសាខាក្រុមគ្រប់គ្រងព្រំដែនភូអឺខេត្តយូណាន កំពុងតែបញ្ជាយន្តហោះDrone នគរបាលមួយគ្រឿង ដើម្បីផ្សព្វផ្សាយចំណេះដឹងការការពារ និងការគ្រប់គ្រងការរាលដាលជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណាដល់ប្រជាជន។
ភូមិមឹងអា ស្ថិតនៅព្រំដែននិរតីខេត្តយូណាននៃប្រទេស ដែលជាប់នឹងប្រទេសមីយ៉ាន់ម៉ា ប្រជាជនស្នាក់នៅទីនេះភាគច្រើនជាជនជាតិភាគតិចដូចជនជាតិតៃ ជនជាតិឡាហ៊ូ និងជនជាតិវ៉ាជាដើម។ តាំងពីយូរណាស់មកហើយ ប្រជាជនជនជាតិភាគតិចដែលមានកម្រិតអប់រំទាបខ្លះ ជាពិសេសគឺមនុស្សចាស់មិនចេះអានអក្សរចិន ក៏មិនចេះស្តាប់ភាសាចិនផងដែរ ដែលទទួលព័ត៌មានតាមរយៈមនុស្សប្រាប់តៗគ្នា។ ក្រោយពីជំងឺរលាកសួតថ្មីបង្កឡើងដោយវរុស កូរ៉ូណា កើតឡើងមក ប្រជាជនបែបនេះ គំនិតការពារនិងគ្រប់គ្រងជំងឺរលាកសួតថ្មីរបស់ប្រជាជនក្រុមនេះនៅខ្សោយនៅឡើយ ងាយស្រួលលេចចេញចំណុចខ្វះចន្លោះក្នុងការឃោសនាការការពារនិងគ្រប់គ្រងជំងឺរលាកសួតថ្មី។
ស្ថានភាពនៃការរាលដាលនិងចម្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណា គឺជាបទបញ្ជា ការការពារនិងគ្រប់គ្រងការរាលដាលនិងចម្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណាគឺជាភារៈកិច្ច។ ប៉ុន្មានថ្ងៃនេះ ប៉ុស្តិ៍នគរបាលព្រំដែនមឹងអាតាមស្ថានភាពជាក់ស្តែង ប្រើប្រាស់យន្តហោះDroneរបស់នគរបាល និងរថយន្តយាមល្បាតផ្សព្វផ្សាយព័ត៌មាន ចាត់តាំងមន្ត្រីនគរបាលដែលចេះស្ទាត់ភាសាតៃ ភាសាឡាហ៊ូ ភាសាវ៉ា ដើម្បីបកប្រែចំណេះដឹងនៃការការពារការរាលដាល និងចម្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណា និងសំណូមពររបស់រដ្ឋាភិបាលតាមតំបន់ទៅជាភាសាជនជាតិភាគតិចដែលងាយស្រួលឱ្យប្រជាជនក្នុងតំបន់ស្តាប់និងចងចាំបាន ក្នុងភូមិនីមួយៗផ្សព្វផ្សាយទៅវិញទៅមក ដើម្បីឱ្យភូមិដ្ឋានតាមខ្សែព្រំដែនប្រទេសចិនដឹងច្បាស់អំពីចំណេះដឹងក្នុងការការការពារ និងគ្រប់គ្រងជំងឺ៕
អ្នកសារព័ត៌មាន៖ Wang Yifeng Wang Qiyan
អ្នកបកប្រែ៖ លីហ្សា