ចាប់ពីម៉ោង០ដល់ម៉ោង១២ នាថ្ងៃទី០៧ ខែកុម្ភៈ ខេត្តយូណានបានរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាបានបន្ថែ១ករណី (គឺនៅទីក្រុងគុនមីញ)។ ខេត្តយូណានបានរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាសរុបចំនួន១៣៦ករណី ក្រៅពីអ្នកជំងឺរលាកសួតថ្មីបានព្យាបាលជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ អ្នកជំងឺរលាកសួតថ្មីផ្សេងទៀតសុទ្ធតែទទួលការព្យាបាលដោយឡែកនៅមន្ទីរពេទ្យកំណត់។ ជាបច្ចុប្បន្ននេះ ករណីធ្ងន់ធ្ងរនិងគ្រោះថ្នាក់មាន៣ករណី ករណីធ្ងន់ធ្ងរមាន១៥ករណី ករណីព្យាបាលជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យមាន១២ករណី ករណីមនុស្សដែលសង្ស័យថាមានជំងឺមានចំនួន១២២ករណី។ មនុស្សដែលបានប៉ះពាល់អ្នកជម្ងឺ ឬអ្នកសង្ស័យមានជម្ងឺដោយកំពុងតែទទួលការសង្កេតមើលតាមវេជ្ជសាស្ត្រមានចំនួន៣១០៥នាក់ គ្មានករណីស្លាប់។
ក្នុងករណីអ្នកឆ្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណា ទីក្រុងគុនមីញមាន៤១ករណី មណ្ឌលស្វយ័តស៊ីសួងប៉ាន់ណាមាន១៥ករណី ទីក្រុងយូស៊ីមាន១៣ករណី មណ្ឌលស្វយ័តដាលីមាន ១១ ករណី ទីក្រុងចៅថុងមាន១០ករណី ទីក្រុងឈូជីនមាន១០ករណី ទីក្រុងបោសានមាន៨ករណី ទីក្រុងលីចាំងមាន៧ករណី មណ្ឌលស្វយ័តហុងហឺមាន៥ករណី មណ្ឌលស្វយ័តដឺហុងមាន៥ករណី មណ្ឌលស្វយ័តឈុស្យុងមាន៤ករណី ទីក្រុងភូអឺមាន៤ករណី មណ្ឌលស្វយ័តវេនសានមាន១ករណី ទីក្រុងលីនឆាំងមាន១ករណី៕
អ្នកបកប្រែ៖ លីហ្សា