ស្រុកយួនមូវខេត្តយូណានការពារនិងគ្រប់គ្រងជំងឺរលាកសួតថ្មីផង ផលិតបន្លែផង ដើម្បីធានាការផ្គត់ផ្គង់បន្លែគ្រប់កន្លែងទូទាំងប្រទេសចិន

2020-02-07 18:22:13 |ប្រភព:云南网

ក្នុងអំឡុងពេលការការពារនិងគ្រប់គ្រងការរាលដាលនិងចម្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណា ស្រុកយួនមូវនៃមណ្ឌលស្វយ័តជនជាតិយីឈូស្យុងដែលជាតំបន់ផលិតបន្លែមុនគេក្នុងរដូវរងាដ៏សំខាន់នៃប្រទេសចិន ស្រុកនេះបានបង្កើនការគ្រប់គ្រងការលក់បន្លែចេញទៅក្រៅ ដើម្បីធានាបន្លែស្រស់ដឹកជញ្ជូនទៅដល់គ្រប់កន្លែងទូទាំងប្រទេសចិនជារៀងរាល់ថ្ងៃ។

តាំងពីរដូវរងាឆ្នាំមុនរហូតដល់បច្ចុប្បន្ននេះ ស្រុកយួនមូវបានលក់បន្លែចេញទៅក្រៅសរុបមានចំនួនជាង១២.៥ពាន់ឡានស្មើនឹងចំនួន៣០.០៨ម៉ឺនតោន រាល់ថ្ងៃជាមធ្យមមានបន្លែចំនួន២.៥ពាន់តោនបេះប្រមូលពីដីស្រែមកកាន់ទីផ្សារ ដល់កណ្តាលខែកុម្ភៈនឹងអាចផ្តល់បន្លែដែលលក់ទៅក្រៅសរុបមាន៣៧៥០០តោន។

សូមបញ្ជាក់ថា ក្រោយពីជំងឺរលាកសួតថ្មីបង្កឡើងដោយ វីរុស កូរ៉ូណា កើតឡើង ស្រុកយូនមូវបានគ្រប់គ្រងរថយន្តដឹកជញ្ជូនបន្លែចេញទៅក្រៅដោយចំណតរួមមួយ សម្លាប់មេរោគរួម ចាត់ចែងរួម ឯអ្នកបើកបរទាំងអស់បរិភោគបាយ និងស្នាក់នៅឯសណ្ឋាគារតាមការកំណត់រួមមួយ ដើម្បីការពារនិងគ្រប់គ្រងជំងឺរលាកសួតថ្មីបង្កឡើងដោយ វីរុស កូរ៉ូណា។
ជាងនេះទៅទៀត ស្រុកយូនមូវនឹងបង្កើនកម្លាំងណែនាំនិងបង្រៀនបច្ចេកទេសដាំដុះ ព្រមទាំងគ្រប់គ្រងបន្លែដល់កសិករបន្លែនិងពាណិជ្ជករដាំបន្លែ ថែមទាំងប្រកាសព័ត៌មានផ្គត់ផ្គង់និងតម្រូវការបន្លែតាមពេលសមរម្យន ដើម្បីឱ្យផ្លូវដឹកជញ្ជូនមានសភាពរលូន ក្នុងការធានាឱ្យបន្លែយួនមូវអាចដឹកជញ្ជូនដល់គ្រប់ទីកន្លែងទូទាំងប្រទេសចិន៕
អ្នកសារព័ត៌មាន៖ Bi Peng
អ្នកឆ្លើយឆ្លងព័ត៌មាន៖ Jia Dongdong Li Cunyou
អ្នកបកប្រែ៖ លីហ្សា