លោកស្រី Chen Kunbi ដែលមានអាយុ ៤៩ ឆ្នាំ ជាអ្នកវ៉ាលីរថភ្លើងម្នាក់ក្នុងផ្នែកដឹកជញ្ជូនអ្នកដំណើរនៃផ្លូវដែកគុនមីញខេត្តយូណាន។ ចាប់តាំងពីការរាលដាលនិងចម្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណា កើតឡើង ក្រុមគ្រួសារ លោកស្រី Chen Kunbi បានតស៊ូនៅជួរមុខក្នុងការការពារនិងគ្រប់គ្រងការរាលដាលនិងចម្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណា ហើយលោក Kan Jun ជាប្តីនិង កូនប្រុស Kan Yuanhao ក៏សុទ្ធតែជាប៉ូលីសគ្រប់គ្រងផ្លូវដែកដែរ។
រាល់ពេលព្រលឹម ប្តី និងកូនប្រុសបានចេញពីផ្ទះ ហើយប្រចាំការលើរថភ្លើងល្បឿនលឿនរវាងទីក្រុងគុនមីញនិងទីក្រុងឆេងឌូទៅវិញទៅមក រហូតដល់ពេលយប់ជ្រៅទើបមកដល់ផ្ទះវិញ ចំពោះលោកស្រី Chen Kunbi ប្រចាំលើរថភ្លើងល្បឿនលឿនលេខ Z162 ដែលឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ក្នុងអំឡុងពេលពិសេសនេះ រថភ្លើងល្បឿនលឿនលេខនេះបានក្លាយទៅជារថភ្លើងតែមួយគត់ដែលត្រូវការឆ្លងកាត់ទីក្រុងអ៊ូហាននៃក្រុមហ៊ុនផ្លូវដែកគុនមីញ គ្រុប។
លោកស្រី Kan Jun ធ្លាប់បង្រៀនបទពិសោធន៍ទាំងអស់ក្នុងការងាររយៈពេលរាប់សិបឆ្នាំដល់កូនប្រុស ដែលបានក្លាយមូលដ្ឋានឱ្យបានល្អក្នុងការងារប៉ូលីសរបស់ Kan Yuanhao ។ “ខ្ញុំអាចគៀកស្មាតស៊ូជំងឺជាមួយឪពុក មានអារម្មណ៍ថា ពិតជាមានមោទនភាពណាស់។” លោក Kan Yuanhao និយាយបែបនេះ៕
អ្នកសារព័ត៌មាន៖ Yang Zhihui
អ្នកឆ្លើយឆ្លងព័ត៌មាន៖ Long Jiang Fan Chaodong
អ្នកបកប្រែ៖ លីហ្សា