ចាប់ពីម៉ោង០ដល់ម៉ោង១២ នាថ្ងៃទី១២ ខែកុម្ភៈ ខេត្តយូណានបានរាយការណ៍ករណីរកឃើខេត្តយូណានបានរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាសរុបចំនួន១៥៤ករណី អ្នកឆ្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាបានបន្ថែ០ករណី ។ ក្រៅពីអ្នកជំងឺរលាកសួតថ្មីបានព្យាបាលជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ អ្នកជំងឺរលាកសួតថ្មីផ្សេងទៀតសុទ្ធតែទទួលការព្យាបាលដោយឡែកនៅមន្ទីរពេទ្យកំណត់។ ជាបច្ចុប្បន្ននេះ ករណីធ្ងន់ធ្ងរនិងគ្រោះថ្នាក់មាន២ករណី ករណីធ្ងន់ធ្ងរមាន១៥ករណី ករណីព្យាបាលជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យមាន២៣ករណី ករណីមនុស្សដែលសង្ស័យថាមានជំងឺមានចំនួន៦៩ករណី។ មនុស្សដែលបានប៉ះពាល់អ្នកជម្ងឺ ឬអ្នកសង្ស័យមានជម្ងឺដោយកំពុងតែទទួលការសង្កេតមើលតាមវេជ្ជសាស្ត្រមានចំនួន២៨៣៩នាក់ គ្មានករណីស្លាប់។
ក្នុងករណីអ្នកឆ្លងជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស កូរ៉ូណា ទីក្រុងគុនមីញមាន៤៦ករណី មណ្ឌលស្វយ័តស៊ីសួងប៉ាន់ណាមាន១៥ករណី ទីក្រុងចៅថុងមាន១៤ករណី ទីក្រុងយូស៊ីមាន១៤ករណី មណ្ឌលស្វយ័តដាលីមាន ១៣ករណី ទីក្រុងឈូជីនមាន១៣ករណី ទីក្រុងបោសានមាន៩ករណី ទីក្រុងលីចាំងមាន៧ករណី មណ្ឌលស្វយ័តហុងហឺមាន៧ករណី មណ្ឌលស្វយ័តដឺហុងមាន៥ករណី មណ្ឌលស្វយ័តឈុស្យុងមាន៤ករណី ទីក្រុងភូអឺមាន៤ករណី មណ្ឌលស្វយ័តវេនសានមាន២ករណី ទីក្រុងលីនឆាំងមាន១ករណី៕
អ្នកបកប្រែ៖ លីហ្សា