គ្រប់កន្លែងនៅខេត្តយូណានដឹកជញ្ជូនសម្ភារៈគាំទ្រនិងជំនួយដល់ខេត្តហ៊ូបេ

2020-02-12 17:41:26 |ប្រភព:Yunnan Daily

តាំងពីការរាលដាលនិងចម្លងជំងឺរលាកសួតថ្មីបង្កឡើងដោយ វីរុស កូរ៉ូណា  កើតឡើង  ប្រជាជនទូទាំងខេត្តយូណានសុទ្ធតែយកចិត្តទុកដាក់លើប្រជាជនហ៊ូបេ ដែលបានដឹកជញ្ជូនសម្ភារៈជាច្រើនជំនួយដល់ខេត្តហ៊ូបេ  តស៊ូឡើងខេត្តហ៊ូបេ  តស៊ូឡើងទីក្រងុអ៊ូហាន។

នាថ្ងៃទី១០ ខែកុម្ភៈ  ឡានកុងតឺន័រ៩គ្រឿងបានដឹកជញ្ជូនឪឡឹកចំនួន២៧០តោន ចេញដំណើរពីទីក្រុងរុយរី  ទៅកាន់ទីក្រុងសៀងនីន និងទីក្រុងជីនចូវនៃខេត្តហ៊ូបេ។  នាថ្ងៃទី១១ ខែកុម្ភៈ  ឡានកុងតឺន័រដែលដឹកដំឡូងបារាំង សណ្តែកបៃតង ក្រូច និងប៉េងប៉ោះ  បានចេញដំណើរពីទីក្រុងលីចាំង ដឹកជញ្ជូនសម្ភារៈរស់នៅចំនួន៣២៥តោនទៅកាន់ទីក្រុងអ៊ូហាន។ ក្នុងនោះ  សាច់ជ្រូកចំនួន១០តោន  ដំឡូងបារាំង ១១៥ តោន ក្រូច ១០០ តោន  សណ្តែកបៃតង ៩០ តោន  ប៉េងប៉ោះ ១០ តោន។

ជាងនេះទៅទៀត  នាថ្ងៃទី១១ ខែកុម្ភៈ  ឡានកុងតឺន័រ៧គ្រឿង ដឹកជញ្ជូន ពងមាន់  ទឹកដោះគោ  បន្លែ  ទឹកបរិសុទ្ធបានចេញដំណើរពីមណ្ឌលស្វយ័តជនជាតិបៃ ដាលី  ដែលបានដឹកជញ្ជូនសម្ភារៈ ចំនួន ១៧៦.៥ តោន ទៅកាន់ខេត្តអ៊ូបេ៕

អ្នកបកប្រែ៖ លីហ្សា