កាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានសន្ទនាតាមទូរសព្ទជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីតាមការណាត់។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ប្រទេសចិនមានសមត្ថភាពនិងជំនឿចិត្តក្នុងការយកជ័យជម្នះលើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (ខូវីដ-19)។លោកជឿជាក់ថា បន្ទាប់ពីប្រទេសចិនបានយកជ័យជម្នះលើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ សេដ្ឋកិច្ចចិននឹងកាន់តែរីកចម្រើន។
លោក Joko Widodo បានថែ្លងថា ឥណ្ឌូណេស៊ីនឹងឈរយ៉ាងមុតមាំជាមួយប្រជាជនចិនជានិច្ចនិងធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រជាជនចិន ដើម្បីយកជ័យជម្នះលើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះក្នុងពេលឆាប់ៗ។ឥណ្ឌូណេស៊ីបានផ្តល់នូវឧបករណ៍ផែ្នកវេជ្ជសាស្រ្តមួយចំនួនដល់ប្រទេសចិនរួចមកហើយ។ប្រសិនបើប្រទេសចិនមានសេចក្តីត្រូវការ នោះ ឥណ្ឌូណេស៊ីនឹងបន្តផ្តល់ជំនួយចាំបាច់ដល់ប្រទេសចិនបន្ថែមទៀត៕
អ្នកបកប្រែ:Wei Wei