នាថ្ងៃទី១៧ ខែកុម្ភៈ សន្និសីទសារព័ត៌មាន(លើកទី៩)ស្តីពីការការពារនិងគ្រប់គ្រងការរាលដាលនិងចម្លងជំងឺ COVID-19ខេត្តយូណានបានរៀបចំនៅទីក្រុងគុនមីញ យោងតាមការណែនាំពីអ្នកទទួលខុសត្រូវពាក់ព័ន្ធនៃមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណានបានឱ្យដឹងថា គិតដល់ម៉ោង២៤ នាថ្ងៃទី១៦ ខែកុម្ភៈ សណ្ឋាគារទទួលភ្ញៀវទេសចរចំនួន១៨៧ទូទាំងខេត្តយូណានបានទទួលភ្ញៀវទេសចរសរុបចំនួនជាង៤.២ម៉ឺននាក់។ ឥឡូវនេះ ស្ថានភាពសុខភាពភ្ញៀវទេសចរល្អប្រសើរ គ្មានបង្កឡើងការចម្លងជំងឺ COVID-19។ ជាមួយគ្នានេះ ប្រព័ន្ធវប្បធម៌និងទេសចរណ៍ខេត្តយូណានបានចាត់វិធានការដោយសកម្ម ដើម្បីគាំទ្រសហគ្រាសទេសចរណ៍ឆ្លងកាត់ការពុះពារក្នុងគ្រាលំបាកនេះបាន បញ្ឈប់បង្កភាពខូចខាត់និងប្រែជាល្អសាឡើងវិញ។
ក្រោយពីការរាលដាលនិងចម្លងជំងឺCOVID-19 មន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណានបានកាន់កាប់ព័ត៌មានជាបន្ទាន់ នាថ្ងៃទី២៧ ខែមករា បានប្រកាសដល់សាធារណៈជននូវព័ត៌មានអំពីសណ្ឋាគារសម្រាប់កំណត់ឱ្យភ្ញៀវទេសចរស្នាក់នៅក្រុមទីមួយចំនួន៣៨រូប គិតដល់បច្ចុប្បន្ននេះ សណ្ឋាគារសម្រាប់កំណត់ឱ្យភ្ញៀវទេសចរស្នាក់នៅមានចំនួនឡើងដល់ ១៨៧។ ជាមួយគ្នានេះ ថែមទាំងប្រកាសលេខទូរស័ព្ទឆ្លើយតបបញ្ហាភ្ញៀវទេសចរនៃស្រុក(ទីក្រុងនិងខ័ណ្ឌ)ចំនួន១២៩ និងមណ្ឌលស្វយ័ត(ទីក្រុង)ចំនួន ១៦ នៃទូទាំងខេត្តយូណាន ហើយចាត់តាំងបុគ្គលិក ដើម្បីទៅរកភ្ញៀវទេសចរដែលត្រឡប់ទៅផ្ទះវិញមិនបានក្នុងទូទាំងខេត្តយូណាន ដោយនាំឱ្យពួកគេទៅកាន់សណ្ឋាគារតាមការកំណត់ឱ្យភ្ញៀវទេសចរស្នាក់នៅ។
គិតដល់ម៉ោង២៤ នាថ្ងៃទី១៦ ខែកុម្ភៈ ភ្ញៀវទេសចរត្រូវបានរៀបចំស្នាក់នៅសណ្ឋាគារតាមការកំណត់ទូទាំងខេត្តយូណានសរុបបានដល់៤២៤៩៣ នាក់ បច្ចុប្បន្ននេះ ភ្ញៀវទេសចរស្នាក់នៅក្នុងខេត្តយូណានដោយមិនបានត្រឡប់ទៅផ្ទះវិញមានចំនួន៧២៣៦នាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិហ៊ូបេមានចំនួន២០៦០នាក់ (ភ្ញៀវទេសចរជនជាតិអ៊ូហានមានចំនួន១២០៩នាក់)៕
អ្នកសារព័ត៌មាន៖ Wang Huan
អ្នកបកប្រែ៖ លីហ្សា