នៅឆ្នាំ២០១៩ការងារកាត់បន្ថយភាពក្រីក្រនៃខេត្តយូណានត្រូវបានជំរុញដោយកម្លាំងខ្លាំងក្លា អត្រាបង្កើតភាពក្រីក្របានធ្លាក់ចុះដល់១.៣២% យោងតាមដំណឹងបានឱ្យដឹងថា នៅឆ្នាំ២០១៩ ខេត្តយូណានបានសម្រេចឱ្យប្រជាជនក្រីក្រចំនួន១៣៦.៨ម៉ឺននាក់ចាកចេញពីភាពក្រីក្រ ភូមិក្រីក្រចំនួន៣០០៥ត្រូវបានដកចេញពីបញ្ជីឈ្មោះភូមិក្រីក្រ ស្រុកក្រីក្រចំនួន៣៣បានដល់លក្ខខណ្ឌនិងសុំដកមួកក្រីក្រ។
សូមបញ្ជាក់ថា គិតដល់ចុងឆ្នាំ២០១៩ ប្រជនជនក្រីក្រក្នុងបញ្ជីឈ្មោះនៃខេត្តយូណានបានកាត់បន្ថយ៩៥% ភូមិក្រីក្របានកាត់បន្ថយ៩៥%តាមការប៉ាន់ស្មានស្រុកក្រីក្រនឹងកាត់បន្ថយ៩២% ល្បឿនកាត់បន្ថយភាពក្រីក្រប្រហែលស្មើនឹងល្បឿនទូទាំងប្រទេសចិន គោលបំណងដែលអាចចាកចេញពីភាពក្រីក្រទាំងអស់ដោយជោគជ័យអាចសម្រេចបានតាមពេលកំណត់៕
អ្នកសារព័ត៌មាន៖ Pu Chao
អ្នកបកប្រែ៖ លីហ្សា