ពេលកន្លងទៅថ្មីៗនេះ លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តចិនប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍
សំខាន់ពិសេសស្តីពីការងារយកចិត្តទុកដាក់និងថែរក្សាការពារបុគ្គលិកពេទ្យដែលចូលរួមការងារបង្ការនិងគ្រប់គ្រងសភាពការណ៍ជំងឺឆ្លង លោកបានគូសបញ្ជាក់ថា បុគ្គលិកពេទ្យ
ជាកម្លាំងស្នូលនៃការយកឈ្នះលើជំងឺឆ្លង ហេតុនេះចាំបាច់ត្រូវផ្តោតសំខាន់ខ្ពស់ចំពោះការការពារ ការយកចិត្តទុកដាក់ចំពោះពួកគេដោយផ្តល់ការធានាលើគ្រប់វិស័យ ធ្វើឱ្យបុគ្គលិក
ពេទ្យរក្សាមានកម្លាំងប្រយុទ្ធដ៏ខ្លាំងក្លានិងស្មារតីប្រយុទ្ធដ៏ក្លៀវក្លា សំដៅបន្តប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រកបដោយបរិសុទ្ធ៕
អ្នកបកប្រែ:Guo Xiangqing