ដើម្បីពង្រឹងការងារព្យាបាលនិងសង្គ្រោះអ្នកជំងឺធ្ងន់និងស្រាល នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Sun Chunlan សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានដឹកនាំក្រុមការងារមជ្ឈិមចិនចុះត្រួតពិនិត្យនិងណែនាំការងារនិងសួរសុខទុក្ខបុគ្គលិកពេទ្យ ក្នុងន័យផ្តល់អនុសាសន៍ណែនាំឱ្យតំបន់នានាខិតខំព្យាបាលនិងសង្គ្រោះអ្នកជំងឺតាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់អត្រាទទួលបានការព្យាបាល និងអត្រាជាសះស្បើយ ក៏ដូចជាកាត់បន្ថយអត្រាឆ្លងជំងឺនិងអត្រាស្លាប់បាត់បង់ជីវតិផងដែរ ។
បច្ចុប្បន្ន បុគ្គលិកពេទ្យចំនួនជាង៣ម៉ឺននាក់ដែលមកពីតំបន់នានានៃប្រទេសចិននិងស្ថាប័នយោធាត្រូវបានចាត់បញ្ជូនទៅផ្តល់ជំនួយនៅក្រុងវូហានខេត្តហ៊ូប៉ី ។
លោកស្រីSun Chunlan បានផ្តល់អនុសាសន៍ថា ការងារបង្ការនិងគ្រប់គ្រងករណីជំងឺឆ្លងនៅក្រុងវូហានខេត្តហ៊ូប៉ីទទួលបានលទ្ធផលវិជ្ជមានមួយចំនួន ប៉ុន្តែសភាពការណ៍នៅតែតានតឹងដដែល ។ ការងារព្យាបាលនិងជួយសង្គ្រោះគួរតែធ្វើឱ្យបានទាន់ពេលវេលា ចៀសវាងអ្នកមានជំងឺស្រាលវិវត្តន៍ទៅជាជំងឺធ្ងន់ ៕
អ្នកបកប្រែ:Guo Xiangqing