ក្រុមការពារការរាលដាលនិងចម្លងជំងឺវីរុសCOVID-19ជំនួយខេត្តហ៊ូបេក្រុមទី៤របស់ខេត្តយូណានបានចេញដំណើរ

2020-02-25 17:19:57 |ប្រភព:yunnangateway

នាម៉ោង១៣ និង៣០នាទីថ្ងៃទី២៤ ខែកុម្ភៈ  តាមការចាត់តាំងនិងរៀបចំនៃគណៈកម្មាធិការអនាម័យនិងសុខភាពខេត្តយូណាន  ក្រុមការពារការរាលដាលនិងចម្លងជំងឺវីរុសCOVID-19ជំនួយខេត្តហ៊ូបេក្រុមទី៤ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺខេត្តយូណាន បានចេញដំណើរទៅកាន់ខណ្ឌហួនភីទីក្រុងអ៊ូហាន។

ក្រុមការពារការរាលដាលនិងចម្លងជំងឺវីរុសCOVID-19នេះបង្កើតដោយអ្នកជំនាញបច្ចេកទេសចំនួន១២រូប តាមផ្នែក ការពិនិត្យលើជំងឺរាតត្បាត បរិស្ថាននិងសម្លាប់មេរោគ  ការវិភាគលើការរាលដាលនិងចម្លងជំងឺជាដើម  ក្នុងនោះ មានអ្នកជំនាញបីរូបធ្លាប់ទៅប្រទេសនេប៉ាល់និងសៀរ៉ាឡេអូនបំពេញភារៈកិច្ចជួយសង្គ្រោះជាលក្ខណៈអន្តរជាតិ៕

អ្នកសារព័ត៌មាន៖ Pu Meiling Li Qiuming

អ្នកបកប្រែ៖ លីហ្សា