ខេត្តយូណានបានដឹកជញ្ជូនសម្ភារៈជាច្រើនដូច ផ្កាស្រស់ ផ្លែឈើ ទៅគាំទ្រខេត្តហ៊ូបេ

2020-02-26 15:48:58 |ប្រភព:yunnangateway

តាំងពីមានការរាលដាលនិងចម្លងជំងឺវីរុស COVID-19កើតមក  គ្រប់កន្លែងនៃខេត្តយូណានបានរៀបចំបរិច្ចាកសម្ភារៈជាច្រើនលើកដឹកជញ្ជូនទៅជំនួយខេត្តហ៊ូបេ។  ថ្មីៗនេះ  មានសម្ភារៈជាច្រើនបានដល់ខេត្តហ៊ូបេជាបន្តបន្ទាប់​។

នាថ្ងៃទី២១ ខែកុម្ភៈ  រដ្ឋាភិបាលខេត្តយូណានបានបរិច្ចាកផ្កាស្រស់៥០កេស ស្មើនឹង ១៥០០០ ទង  តាមរយៈការដឹកជញ្ជូន៤០ម៉ោងដល់មន្ទីរពេទ្យប្រជាជនស្រុកឈុងយ៉ាងទីក្រុងសៀងនីនខេត្តហ៊ូបេ ផ្កាស្រស់នាំមកក្លិនរដូវផ្ការីកនៃទីក្រុងគុនមីញដល់បន្ទប់អ្នកជំងឺ  ដោយសារតែផ្កាស្រស់ទាំងអស់នេះមកពីស្រុកកំណើតខ្លួន  ដែលធ្វើឱ្យក្រុមជំនាញសុខាភិបាលជំនួយខេត្តហ៊ូបេនៃខេត្តយូណានពិតជារំភើបចិត្តខ្លាំង។

ម៉ោង ៨ និង៣០នាទី នាថ្ងៃទី២២ ខែកុម្ភៈ ឡានកង់ទឺន័រ ១០គ្រឿងបានដឹកជញ្ជូន ផ្លែចេកបរិមាណ ២៥៦ តោន ពីទីក្រុងថឹងឈុងទៅកាន់ខេត្តហ៊ូបេ ដើម្បីគាំទ្រទីក្រុងសៀងនីងខេត្តហ៊ូបេក្នុងការប្រយុទ្ធប្រឆាំងការរាលដាលនិងចម្លងជំងឺវីរុស COVID-19 ។

គិតដល់បច្ចុប្បន្ននេះ ក្រុមជំនាញសុខាភិបាលជំនួយខេត្តហ៊ូបេនៃខេត្តយូណានបានជួយព្យាបាលអ្នកជំងឺវីរុCOVID-19 ចំនួនជាង ១.៨ ម៉ឺននាក់  បណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលប្រភេទនានាជាង៣០០០រូប  ហើយថែទាំអ្នកជំងឺជាង៧ម៉ឺននាក់៕

អ្នកសារព័ត៌មាន៖ Yang Yanpeng Li Jianguo Liu Xiaoying Zhu Yunxian

អ្នកបកប្រែ៖ លីហ្សា