គិតដល់ម៉ោង១២ថ្ងៃទី២៥ ខែកុម្ភៈ ខេត្តយូណានមានអ្នកជំងឺរីរុស COVID-19ដែលទទួលការព្យាបាលឱ្យជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យបានឡើងដល់១២៩ករណី ឯអត្រាជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យឡើងដល់ ៧៤.១៤%។ ចំពោះអ្នកជំងឺរីរុស COVID-19ទាំងអស់នៅទីក្រុងលីនឆាំង ទីក្រុងលីចាំង ទីក្រុងភូអឺ មណ្ឌលស្វយ័តឈុស្យុង មណ្ឌលស្វយ័តវេនសាន បានព្យាបាលឱ្យជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ បច្ចុប្បន្ននេះក្នុងទីក្រុងឬមណ្ឌលស្វយ័តចំនួន១៦ នៃខេត្តយូណាន មានមណ្ឌលស្វយ័តនិងទីក្រុងចំនួន៧ ដែលគ្មានករណីអ្នកជំងឺវីរុសCOVID-19ឡើយ។
យោងតាមការណែនាំពីអ្នកទទួលខុសត្រូវនៃគណៈកម្មាធិការអនាម័យនិងសុខភាពខេត្តយូណានបានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកជំនាញសុខាភិបាលទាំងអស់ដែលចូលរួមក្នុងការព្យាបាលអ្នកជំងឺវីរុស COVID-19នៃខេត្តយូណានគ្មានកើតមានការឆ្លងជំងឺនោះទេ។ គិតដល់ថ្ងៃទី២៤ ខេត្តយូណានបានចាត់តាំងអ្នកជំនាញសុខាភិបាលចំនួន១១៥៦រូប ទៅកាន់ខេត្តហ៊ូបេជំនួយព្យាបាលអ្នកជំងឺ ហើយធនធានសុខាភិបាលឥឡូវនេះនៃខេត្តយូណានអាចបំពេញតម្រូវការក្នុងការសង្គ្រោះព្យាបាលជំងឺរីរុស COVID-19៕
អ្នកសារព័ត៌មាន៖ Liu Xiaoying
អ្នកបកប្រែ៖ លីហ្សា